លាជារៀងរហូតអ្នកបដិវត្តន៍មហិមាលោក Fidel Castro

លាជារៀងរហូតអ្នកបដិវត្តន៍មហិមាលោក Fidel Castro - ảnh 1
លោក Fidel Castro ក្នុងពិធីឧទ្ទេសនាមសៀវភៅ "Guerrillero del tiempo"
កាលពីខែកុម្ភៈឆ្នាំ២០១២នៅរដ្ឋធានី La Habana (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា កាណាល់ទូរទស្សន៍រដ្ឋគុយបាបានផ្សាយព័ត៌
មានថា អគ្គមគ្គុទេសបដិវត្តន៍ប្រទេសនេះលោក Fidel Castro បានលាចាកលោកក្នុង
អាយុ៩០ឆ្នាំ។លោក Fidel Castro កើតនាថ្ងៃទី១៣ សីហា ឆ្នាំ១៩២៦។លោកជាអ្នក
បដិវត្តន៍ដ៏មហិមាមួយរូប ហើយជាមនុស្សមួយរូបក្នុងចំណោមមនុស្សឆ្នើមបំផុតនៃ
សតវត្សទី២០។លោកបាននាំប្រទេសគុយបាឈានចូលប្រវត្តិសាស្ត្រមនុស្សលោក
ដោយការធ្វើបដិវត្តន៍ផ្ដួលរលំរបបផ្ដាច់ការ​ តាមនោះនាំមកនូវឯក រាជ្យសំរាប់
ប្រទេសការ៉ាបៀននេះ។លោក Fidel Castro Ruz ដែលជាអ្នកប្រមូលផ្ដុំកងកម្លាំង
បដិវត្តន៍គុយបាក្លាយទៅជាបក្សតែមួយគត់ ហើយបង្កើតឡើងរដ្ឋ សង្គមនិយមនៅ
ប្រទេសកោះការ៉ាបៀននេះ បានគូសសញ្ញាដ៏លេចធ្លោមិនត្រឹម តែនៅក្នុងប្រវត្តិ
សាស្ត្រគុយបាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រវត្តិសាស្ត្របស់ អាមេរិកឡាទីន ទ្វីប
អាហ្វ្រិកនិងពិភពលោកនិយាយរួមទៀតផង។លោកបានកាន់ តំណែងនាយករដ្ឋ
មន្រ្តីគុយបាចាប់ពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៧៦​ ហើយបន្ទាបនោះ គឺតំណែងប្រធានរដ្ឋ
គុយបារហូតដល់ពេលលាឈប់ពីអាណត្តិកាលឆ្នាំ២០០៨។
ប្រជាជនវៀតណាមមិនអាចបំភ្លេចបាននូវការដែលលោក Fidel Castro ជា
ប្រមុខរដ្ឋដំបូង និងតែមួយគត់ដែលបំពេញទស្សនកិច្ចនៅខេត្ត​Quang Tri នៅពេល
វេលាដែលសង្គ្រាមនៅ វៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងកាចសាហាវបំផុតកាល
ពីខែកញ្ញាឆ្នាំ១៩៧៣ តាមសំណើររបស់លោកផ្ទាល់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ