លាតត្រដាងអនុវត្តវិធានការការពារសុវត្ថិភាពនៃIPUលើកទី១៣២ជាដាច់ខាត

លាតត្រដាងអនុវត្តវិធានការការពារសុវត្ថិភាពនៃIPUលើកទី១៣២ជាដាច់ខាត - ảnh 1
ឧត្តមសេនីយឯក To Lam ថ្លែងមតិនៅសន្និសីទនេះ

(VOVworld) - នាថ្ងៃទី១០ មិនា នគរបាលទីក្រុងហាណូយរបស់វៀតណាមបាន
លាតត្រដាងអនុវត្តវិធានការចំនួន១១សំដៅការពារសុវត្ថិភាពនៃមហាសន្និបាត
សហ ភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលនឹងប្រព្រឹត្តទៅ
នៅទីក្រុង ហាណូយចាប់ពីថ្ងៃទី២៤ មិនាដល់ទី១ មេសា។ឧត្តមសេនីយ៍ឯក To
Lam អនុរដ្ឋ មន្ត្រីក្រសួងនគរបាលវៀតណាម បានអះអាងថា ក្រសួងនគរបាលនឹង
ធានារសុវត្ថិ ភាពជាដាច់ខាតមិនត្រឹមតែនៅទីកន្លែងដែលប្រព្រឹត្តទៅសកម្មភាព
នៃIPU ប៉ុណ្ណោះទេ ថែមទាំងធានាសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងទីក្រុងទៀត
ផង។ នគរបាលទីក្រុងហាណូយ នឹងសំរេចល្អនូវភារកិច្ចទាំងឡាយដែលបាន
ប្រគល់ជូន សំដៅលើកកំពស់តួនាទីកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមក្នុង
សហភាព អន្តរសភាពិភពលោក ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការ
រវាងវៀតណាម ជាមួយប្រទេសផ្សេងៗនិងអង្គការអន្តរជាតិធំៗ ក៏ដូចជាលើក
កំពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ