លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ានឹងត្រូវបានប្រកាសពីថ្ងៃទី ៩ ដល់ទី ១៥ វិច្ឆិកា


លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ានឹងត្រូវបានប្រកាសពីថ្ងៃទី ៩ ដល់ទី ១៥ វិច្ឆិកា - ảnh 1
លទ្ធផលនៃការបោះឆ្នោតនៅមីយ៉ាន់ម៉ានឹងត្រូវបានប្រកាសពីថ្ងៃទី ៩ ដល់ទី ១៥ វិច្ឆិកា (Image:VNA)

(VOVworld) – នាយប់ថ្ងៃទី ៨ វិច្ឆិកា គណៈកម្មាធិការរៀបចំការបោះឆ្នោត
សហព័ន្ធមីយ៉ាន់ម៉ា (MUEC) បានប្រកាសថា៖ គិតតាំងពីថ្ងៃទី ៩ វិច្ឆិកា​ ដល់
ថ្ងៃទី ១៥ វិច្ឆិកា លទ្ធផលនៃការបោះឆ្នោតសកលនៅប្រទេសនេះនឹងត្រូវ
បានប្រកាស ៦ លើកក្នុងមួយថ្ងៃនៅបណ្ដាមជ្ឈមណ្ឌលព័ត៌មាន MUEC
និងនៅមជ្ឈមណ្ឌលសន្តិភាពមីយ៉ាន់នៅរដ្ឋធានី Nay Pyi Taw។ ប្រធាន
MUEC លោក Tin Aye នឹងធ្វើជាអធិបតីបណ្ដាសន្និសីទកាសែតនៅវេលា
ម៉ោង ១៦ រឿងរាល់ថ្ងៃ។ មុននោះ នាថ្ងៃដដែល ប្រធានក្រុមអ្នកសង្កេតការ
ណ៍សហភាពអឺរ៉ុប លោក Alexander Graf Lambsdoff បានឲ្យដឹងថា៖ គ្មាន
ការរំលោភណាមួយក្នុងដំណើរការបោះ​ឆ្នោតនេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ