វង់ចរចារថ្មីស្តីពីជំលោះនៅយ៉េម៉ែនបើកជាផ្លូវការនៅប្រទេសកូវ៉ែត

វង់ចរចារថ្មីស្តីពីជំលោះនៅយ៉េម៉ែនបើកជាផ្លូវការនៅប្រទេសកូវ៉ែត - ảnh 1
វង់ចរចារថ្មីស្តីពីជំលោះនៅយ៉េម៉ែនបើកជាផ្លូវការនៅប្រទេសកូវ៉ែត (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ មេសា វង់ចរចារសន្តិភាពដែល អ.ស.ប. គាំពារសំដៅ
បញ្ឈប់ជំលោះបានប្រព្រឹត្តទៅក្នុងអំឡុង ១៣ ខែ កន្លងទៅនៅប្រទេសយ៉េម៉ែន
បានបើកជាផ្លូវការនៅកូវ៉ែតដោយមានការចូលរួមដ៏គ្រប់គ្រាន់របស់គណៈប្រតិភូ
 រដ្ឋាភិបាលនិងភាគីប្រឆាំងនានានៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ថ្លែងមតិនៅពិធី
បើកវង់ចរចារ រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ Sheikh Sabah al Khaled Al
Sabah បានចាត់ទុកថា៖ វង់ចរចារសន្តិភាពលើកនេះមានចរិតលក្ខណៈ ប្រវត្តិ
សាស្ត្រសំដៅបញ្ឈប់ជំលោះដ៏បង្ហូរឈាមនៅយ៉េម៉ែន។ ក្នុងពេលនោះ បេសក
ជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅយ៉េម៉ែន លោក Ismail Ould Cheikh
Ahmed បានអំពាវនាឲ្យភាគីទាក់ទិននានារួមសហប្រតិបត្តិការដើម្បីឆ្ពោះ ទៅ
កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងយូរអង្វែងមួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ