វង់ទី១៩នៃការសន្ទនាសិទ្ធិមនុស្សវៀតណាម-អាមេរិក


វង់ទី១៩នៃការសន្ទនាសិទ្ធិមនុស្សវៀតណាម-អាមេរិក - ảnh 1
ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអំពីប្រជាធិបតេយ្យសិទ្ធិមនុស្សនិងពលករលោកTom Malinowski (aawsat.net)

        Vovworld-នាថ្ងៃទី៧ឧសភានៅក្រុងហាណូយ បានប្រព្រឹត្តទៅវង់ទី១៩ការ​
សន្ទនាស្ដិពីសិទ្ធិមនុស្សប្រចាំឆ្នាំរវាងវៀតណាមនិងអាមេរិក។ គណៈប្រតិភូ​
អាមេរិកដឹកនាំឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអំពីប្រជាធិបតេយ្យសិទ្ធិ​
មនុស្សនិងពលករលោក​Tom Malinowski។ រីឯគណៈប្រតិភូវៀតណាមដឹកនាំ
​ដោយលោក Vu Anh Quang ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិក្រសួង
​ការបរទេស។

        ភាគីទាំងពីរបានវាយតំលៃខ្ពស់រាល់វឌ្ឍន៍ភាពសកម្មក្នុងទំនាក់ទំនងរវាង
​វៀតណាមនិងអាមេរិកនាពេលកន្លងមកលើគ្រប់វិស័យដូចជាដែលបានលើក
ឡើងនៅសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកឆ្នាំ២០១៣ ក្នុងនោះមាន​ការ​
សន្ទនាក្នុងវិស័យសិទ្ធិមនុស្ស។ ភាគីទាំងពីរបានរាយការណ៍ជាមួយគ្នាអំពីការ​
ខំប្រឹងប្រែងសមិទ្ធិក៏ដូចជាការសាកល្បងនៃប្រទេសនីមួយៗក្នុងវិស័យសិទ្ធិ​
មនុស្ស។ ទន្ទឹមនឹងនោះភាគីទាំងពីរក៏សង្កត់ធ្ងន់ថា ត្រូវបន្តបង្កើនកិច្ច​
សហប្រតិបត្តិ​ការក្នុងវិស័យសិទ្ធិមនុស្សនៅវេទិការពហុភាគី ពិសេសគឺនៅ​ក្រុម​
ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ