វេណេហ្ស៊ុយអេឡាបន្ធូរស្រាលនូវបទបញ្ជាបិទចក្រទ្វារព្រំដែនជាមួយកូឡុំប៊ី

វេណេហ្ស៊ុយអេឡាបន្ធូរស្រាលនូវបទបញ្ជាបិទចក្រទ្វារព្រំដែនជាមួយកូឡុំប៊ី - ảnh 1
ប្រជាជនវេណេហ្ស៊ុយអេឡាមកកាន់កូឡុំប៊ីដើម្បីទិញរបស់ចាំបាច់ (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានសំរេចបន្ធូរស្រាលនូវបទបញ្ជាបិទ
ចក្រទ្វារព្រំដែនជាមួយកូឡុំប៊ី តាមនោះ បើកចក្រទ្វារក្នុងរយៈពេល១២ម៉ោងដើម្បី
បង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជនវេណេហ្ស៊ុយអេឡា ទិញរបស់ចាំបាច់ដូច
ជាស្បៀងអាហារនិងឱសថ។វេណេហ្ស៊ុយអេឡាបានបិទចក្រទ្វារព្រំដែនជាមួយ
កូឡុំប៊ីចាប់ពីខែសីហាឆ្នាំ២០១៥ សំដៅប្រឆាំងការជួញដូរធនធាន ជាពិសេសគឺ
មុខទំនិញប្រេងស៊ាំង ព្រមទាំងទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមបទល្មើសលក់
អាវុធពីកូឡុំប៊ីទៅក្នុងវេណេហ្ស៊ុយអេឡា ដែលបណ្ដាលឲ្យស្ថានភាព សន្តិសុខ
កាន់តែអាក្រក់ទៅៗនៅតំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ