វៀតណាម បង្កលក្ខណៈងាយស្រួលសម្រាប់រាល់សកម្មភាពរបស់សហគ្រាសបរទេស

(VOVWORLD) -នាល្ងាចថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន ExxonMobil Paul Greemwood។
វៀតណាម បង្កលក្ខណៈងាយស្រួលសម្រាប់រាល់សកម្មភាពរបស់សហគ្រាសបរទេស - ảnh 1វៀតណាម បង្កលក្ខណៈងាយស្រួលសម្រាប់រាល់សកម្មភាពរបស់សហគ្រាសបរទេស 

នាល្ងាចថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន ExxonMobil Paul Greemwood។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមកំពុងជំរុញការកែលម្អបរិយាកាសធ្វើអាជីវកម្ម និងលើកស្ទួយសមត្ថភាពប្រកួតប្រជែងជាតិ ហើយអំពាវនាវឲ្យសហគ្រាសបរទេសដែលមានសមត្ថភាពគ្រប់គ្រាន់មកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់សហគ្រាសបរទេស សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍នៃភាគីទាំងពីរ។ វីឯខ្លួនវិញ លោក ExxonMobil Paul Greemwood មានក្ដីជឿជាក់លើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលទទួលបាននារយៈពេលកន្លងទៅរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រង អភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្មអន្តរជាតិ ហើយអះអាងថានឹងបន្តយកចិត្តទុកដាក់សហប្រតិបត្តិការជាមួយដៃគូវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ