វៀតណាម - ឡាវបង្កើនទំ នាក់ទំនងលើវិស័យការទូត

ការជួបប្រាស្រ័យមិត្តភាពលើកទី ៦ រវាងក្រសួងការបរទេសនៃប្រទេសទាំង២វៀតណាម
និងឡាវត្រូវបានរៀបចំនៅទីក្រុង Ha Tinh ភាគកណ្ដាលវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ទី
២០ មិនាឆ្នាំ ២០១២។ គណៈប្រតិភូរក្រសួងការបរទេស វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី
Pham Binh Minh។ គណៈប្រតិភូក្រសួង ការបរទេសឡាវ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសឡាវ Thongloun Sisoulit។ ក្នុងការជួបប្រស្រ័យ ភាគីទាំង ២ អះអាង
នឹងសកម្មគួបផ្សំ រៀបចំសកម្មភាពមានអត្ថន័យនិងជាក់ស្តែងជាច្រើន ក្នុងឆ្នាំសាមគ្គីភាព
មិត្តភាព វៀតណាម - ឡាវ 2012 សំដៅរំលឹកខួបអនុស្សាវរីយ៍មហាឡារិកលើកទី ៥០ ទិវា
បង្កើតទំនាក់ទំនងការទូត (1962 – 2012) និងលើកទី ៣៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញា
មិត្តភាពនិងសហប្រតិបត្តិការ វៀតណាម - ឡាវ (1977 – 2012)។ ភាគីទាំង២ឯកភាពបន្ត
រក្សារ ផ្លាស់ប្តូរថ្មីនិងលើកកំពស់ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ និយាយរួម ក៏ដូចជា រវាងក្រសួងការបរទេសទាំង២ និយាយដោយឡែក ឲ្យខ្លាំងក្លាថែម
ទៀត។

វៀតណាម - ឡាវបង្កើនទំ នាក់ទំនងលើវិស័យការទូត - ảnh 1
រដ្ឋមន្ត្រីការបរទេសទាំង២រូបចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំង២។
(Image: http://www.voh.com.vn)

ក្នុងក្របខ័ណ្ឌនៃជមនួបប្រាស្រ័យនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និង
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ Thongloun Sisoulit បានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រសួងការបរទេសនៃប្រទេសទាំង ២ វៀតណាម -
ឡាវ ក្នុងដំណាក់កាល 2012 – 2017  កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាលាសភា
បណ្ឌិតការទូតវៀតណាម និងសាលាសភាបណ្ឌិតការទូតឡាវ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ