វៀតណាមកំពុងមានបប្រៀបខ្លាំងដ៏ធំក្នុងការទាក់ទាញវិនិយោគពីជប៉ុន

វៀតណាមកំពុងមានបប្រៀបខ្លាំងដ៏ធំក្នុងការទាក់ទាញវិនិយោគពីជប៉ុន - ảnh 1
ខ្សែសង្វាក់ផលិតកម្ម (ទុនវិនិយោគរបស់ជប៉ុន)នៅមណ្ឌលឧស្សាហកម្ម Dong Van II ខេត្ត Ha Nam (រូបថតៈDanh Lam/TTXVN )


(VOVworld)-តាមរបាយការណ៍ស្តីអំពីនិន្នាការវិនិយោគរបស់អង្គភាពអាជីវកម្ម​ជប៉ុនប្រចាំនៅវៀតណាម ដែលត្រូវបានអង្គការជម្រុញពាណិជ្ជកម្មបរទេសជប៉ុន
(JETRO)ទើបនឹងប្រកាសជាថ្មីៗនេះឲ្យដឹងថា អង្គភាពអាជីវកម្មជប៉ុនចំនួន៧០% ដែលវិនិយោគចូលវៀតណាមមានផែនការបើកទូលាយអាជីវកម្មនិងបន្តចាត់ទុក វៀតណាមជាទីមកដល់សំខាន់សម្រាប់ការវិនិយោគ។ អត្រានេះសឲ្យឃើញថា វៀតណាមបាននាំមុខឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីនក្នុងការទាក់ទាញវិនិយោគ
របស់ជប៉ុន។ តាមលោក Atsusuke Kawada ប្រធានតំណាង JETRO នៅវៀតណាម
ថា សព្វថ្ងៃមានអង្គភាពអាជីវកម្មជប៉ុនចំនួន២០០០កំពុងវិនិយោគនៅវៀតណាម។
លោក Kawada ក៏ចាត់ទុកថា សហគមន៍អង្គភាពអាជីវកម្មជប៉ុន វាយ តម្លៃខ្ពស់
ចំពោះទ្រង់ទ្រាយនិងលទ្ធភាពកំណើនរបស់ទីផ្សារវៀតណាម ក៏ដូចជា ស្ថាន
ភាពនយោបាយ-សង្គមស្ថិរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ