វៀតណាមកម្ពុជាពង្រឹងនិងពង្រីកចំណងសមាគ្គីភាព មិត្តភាពជា ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -នាយប់ថ្ងៃទី២១កក្កដា ប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បាន អញ្ជើញរៀបចំពិធីជប់ លៀងយ៉ាងឱឡារិកជូនចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម។ 
វៀតណាមកម្ពុជាពង្រឹងនិងពង្រីកចំណងសមាគ្គីភាព មិត្តភាពជា ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 សម្តេច ហ៊ុន សែន បាន អញ្ជើញរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី  សម្តេចហ៊ុន សែនបានសម្តែងនូវមោទនភាពចំពោះការរីកចំរើនគួរឲ្យកត់សម្គាល់ នៃ ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងចាត់ទុកនេះជាទ្រព្យ សម្បត្តិដ៏ពិសិដ្ឋរបស់បក្សទាំងពីរ ដែលក្លាយទៅជាកត្តាសម្រេចជោគជ័យក្នុងបុព្វ ហេតុកសាង ការពារនិងអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ សម្តេចហ៊ុន សែន ក៏ បានសម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចនេះរបស់លោកអគ្គលេខាបក្សវៀត ណាមនឹងបន្តបង្កើនថែមទៀតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងល្អ។

        អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោក Nguyen Phu Trong បាន ថ្លែងអំណរគុណនិងការជឿជាក់យ៉ាងមុតមាំថា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់បក្សទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរនោះ ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង វៀតណាម -កម្ពុជា” ពិតជានឹងបានរីកចំរើនឡើងកំពស់ថ្មី ឆ្លើយតប ទៅនឹងបំណងប្រាថ្នា និង ផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ