វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

(VOVWORLD) - នារសៀលថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាលោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ។តាមរយៈបេសកជននេះ
វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ - ảnh 1

វៀតណាម-កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

 នារសៀលថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាលោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ។តាមរយៈបេសកជននេះ ប្រធានរដ្ឋបានផ្ញើសេចក្ដីជូនពរចំពោះលោក Moon Jae –in ដែលបានជ្រើសតាំងជាប្រធានាធិបតីទី១៩របស់កូរ៉េខាងត្បូង និងជឿជាក់ថា៖ក្រោមការដឹកនាំរបស់ប្រធានាធិបតី Moon Jae –in កូរ៉េខាងត្បូងនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លា សម្បូររុងរឿង។ ប្រធានរដ្ឋក៏បានចាត់ទុកថា៖ ភាគីទាំងពីរត្រូវបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនិងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត។

          រីឯ លោក Park Won Soon បានសង្កត់ធ្ងន់ថា៖ នេះជាលើកដំបូងប្រធានាធិបតីកូរ៉េខាងត្បូង ចាត់តាំងបេសកជនមកវៀតណាម បានបង្ហាញនូវការយកចិត្តទុកដាក់និងគោរពចំពោះទំនាក់ទំនងជាមួយវៀតណាមនិយាយដោយឡែកនិងអាស៊ាននិយាយរួម។ កូរ៉េខាងត្បូងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការថែមទៀត ជាមួយវៀតណាមដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាក់ស្ដែងចូលក្នុងការរក្សាសន្តិសុខ ស្ថិរភាព និងអភិវឌ្ឍន៍សម្បូររុងរឿងក្នុងតំបន់និងពិភពលោក។

  ក៏ក្នុងថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ក៏បានជួបសន្ទនាជាមួយលោក Park Won Soon បេសកជនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae –in ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ