វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ - ảnh 1
វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

(VOV)_​ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េខាងត្បូង បានអញ្ជើញមកបំពេញទស្សនកិច្ចជា​ផ្លូវ​ការ​នៅវៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦មេសា។ នៅក្នុងជំនួបសន្ទនា នាព្រឹកថ្ងៃ​ទី២៥មេសាបន្ទាប់ពីពិធីទទួលសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋ​ លោកស្រី​ Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលបំណងទទួលប្រធានាធិបតី​កូរ៉េ​ខាងត្បូង មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាខែវិច្ឆិកាខាងមុខនេះ។ ប្រធានរដ្ឋសភា ​លោកស្រី ​Nguyen Thi Kim Ngan ក៏បានស្នើអោយកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាម​អនុវត្ត​ប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាង​ត្បូង ​ជួយឧបត្ថម្ភសហគ្រាសធំៗរបស់កូរ៉េខាងត្បូងសហប្រតិបត្តិការ វិនិយោគនៅវៀតណាម។

          នាពេលខាងមុខនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏មានគោលបំណងថា៖រដ្ឋសភាកូរ៉េខាងត្បូងបន្តគាំទ្រ និងផ្តល់អាទិភាពចំពោះវៀតណាម។

          ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖​វៀតណាមជានិច្ចកាលចាត់ទុកកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកិច្ច វៀតណាមកំពុងរៀបចំកែទម្រង់ធនាគារពាណិជ្ជកម្ម និងបង្កលក្ខណះងាយស្រួលជានិច្ចចំពោះធនាគារបរទេស ដែលក្នុងនោះមានធនាគារកូរ៉េខាងត្បូង។ 

          រីឯ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun បានអះអាងថា៖​នា​ពេល​ខាងមុខនេះ ប្រទេសទាំងពីរ នឹងបន្តបើកទូលាយកិច្ចសហប្រតិបត្តិការលើច្រើន​វិស័យ ដូចជា៖ការទូត សន្តិសុខ និងអប់រំ។

វៀតណាម-កូរ៉េខាងត្បូ៖ដៃគូសំខាន់ជួរមុខក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ - ảnh 2
ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun

ក៏ក្ននុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Sye-Kyun នៅទីក្រុងហាណូយផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ