វៀតណាមកសាងទំព័រវែបសាយ “ការងារធ្វើជាតិ” ដើម្បីទប់ទល់នឹងជំងឺ Covid-19

(VOVWORLD) - នារសៀលថ្ងៃទី២៣មីនា នៅកិច្ចប្រជុំអនឡាញរវាងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមជាមួយអង្គភាពនានាចំណុះក្រសួង លោករដ្ឋមន្រ្តី Dao Ngoc Dung បានជម្រាបថា ក្រសួងនឹងស្រាវជ្រាវកសាង ទំព័រវែបសាយ “ការងារធ្វើជាតិ” ដើម្បីជួយឲ្យប្រជាជនអាចស្វែងរកការងារ ធ្វើក្នុងពេលស្នាក់នៅផ្ទះដោយសារផលប៉ះពាល់បង្កឡើងដោយជំងឺ Covid-19។ 

 

វៀតណាមកសាងទំព័រវែបសាយ “ការងារធ្វើជាតិ” ដើម្បីទប់ទល់នឹងជំងឺ Covid-19 - ảnh 1 លោករដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម Dao Ngoc Dung

លោកបានបន្ថែមទៀតថា៖

        “ទំព័រវែបសាយ “ការងារធ្វើជាតិ” នេះនឹងប្រមូលផ្ដុំបញ្ហានានាទាក់ទិន ដល់ការងារធ្វើ។ ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់រដ្ឋ នឹងកៀរគរការចូលរួម របស់បណ្ដាសម្ព័ន្ធក្រុមហ៊ុន អ្នកផ្ដល់ជំនួយ ក្រោមការដឹកនាំរបស់រដ្ឋា ភិបាលដើម្បីផ្ដោតទៅលើវិស័យសំខាន់ៗចំនួន៦រួមមាន៖ ជនមានគុណូបការៈ គោលនយោបាយគាំពារសង្គម ធានារ៉ាប់រងភាពបាត់អាជីព គ្រួសារក្រីក្រ អ្នកចូលនិវត្តន៍ សន្តិសុខសង្គម និងធានារ៉ាប់រង់សុខាភិបាល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ