វៀតណាមគឺជាគំរូមួយអំពីការប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលប្រទេសនានាគួរតែសិក្សាតាម

(VOVWORLD) - លើគេហទំព័រ gavi.org នៃសម្ព័ន្ធភាពសកលលោក អំពីវ៉ាក់សាំងនិងការចាក់ថ្នាំវ៉ាក់សាំងបង្ការរោគ (GAVI) ទើបនឹងមានបទវិភាគអំពីមូលហេតុ ជួយវៀតណាមគ្រប់គ្រងដោយជោគជ័យ លើជំងឺរាតត្បាត COVID-19។ 

យោងតាម GAVI វៀតណាមគឺជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 សម្រាប់ប្រទេសមានចំណូលទាបគួរសិក្សាតាម។ វៀតណាមបានពឹងផ្អែកលើដំណោះស្រាយមានប្រសិទ្ធិភាពនិងចំណាយទាប ចំនួន ៤ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 រួមមានការធ្វើតេស្តិ៍យុទ្ធសាស្ត្រ ការតាមដានមេរោគតាមរយៈកម្មវិធីឆ្លាត ការធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងការធ្វើចត្តាឡីស័កផងដែរ។

យោងតាមកាសែត The Globe and Mail ជាកាសែតមួយដែលទទួលបានការទុកចិត្តបំផុតនៅប្រទេសកាណា ដា ដែលកាលពីថ្ងៃទី ២៧ ឧសភា បានចុះផ្សាយអត្ថបទមួយដែលលើកសរសើរពីការងារប្រឆាំងនឹង COVID-19 របស់វៀតណាម។ អត្ថបទនេះបានអះអាងថា វៀតណាមបានកំណត់ស្តង់ដារសម្រាប់ការប្រយុទ្ធប្រឆាំងនឹង COVID-19 ខណៈពេលដែលគ្មានករណីស្លាប់ណាមួយ ត្រូវបានគេកត់ត្រាឡើយ។ អ្នកនិពន្ធអត្ថបទនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបានពន្លត់ការរីករាលដាលនៃជំងឺ COVID-19 យ៉ាងឆាប់រហ័ស តាមរយៈការធ្វើចត្តាឡីស័ក និងយុទ្ធនាការផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ