វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឈីលីនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី ៧៧ឆ្នាំ នៃទិវាបុណ្យជាតិ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) នាថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឈីលី បានប្រារព្ធពិធីអបអរសាទរដោយមានការចូលរួមពីភ្ញៀវកិត្តិយសចំនួនជិត ២០០នាក់ ដែលជាតំណាងរដ្ឋាភិបាល រដ្ឋសភា ថ្នាក់ដឹកនាំមូលដ្ឋាននៃប្រទេសឈីលី រួមជាមួយគណៈប្រតិភូការទូត មិត្តភ័ក្តិក្នុងប្រទេសសាមី និងសហគមន៍ជនវៀតណាមផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូត Pham Truong Giang បានចែករំលែកនូវប្រពៃណីមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកលើវិស័យជាច្រើនរវាងវៀតណាម និងឈីលី ចាប់តាំងពីលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Salvador Allende បានដាក់មូលដ្ឋានគ្រឹះកាលពី៥០ ឆ្នាំមុន និងកំពុងត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។ ពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសម្រេចបាន ១,៤ ពាន់លានដុល្លារក្នុងរយៈពេល៧ខែ ដើមឆ្នាំ ២០២២។ វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឈីលីនៅអាស៊ីអាគ្នេយ៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ