វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធីវិនិយោគ Warburg Pincus

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួល ជួបលោក Jeffrey David Perlman អគ្គនាយកប្រតិបត្តិនៃមូលនិធីវិនិយោគ Warburg Pincus (សហរដ្ឋអាមេរិក) ដែលជាមូលនិធិវិនិយោគឈានមុខគេមួយរបស់ពិភពលោក។

វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធីវិនិយោគ Warburg Pincus  - ảnh 1នាយករដ្ឋមន្ត្រីលោក ហ្វាមមិញ ជិញ និងអគ្គនាយកប្រតិបត្តិនៃមូលនីធិវិនិយោគ Warburg Pincus លោក  Jeffrey David Perlman  (រូបថត៖ VOV)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព របស់មូលនិធិជាមួយដៃគូវៀតណាម ក្នុងនោះមានសហគ្រាសរដ្ឋនិងឯកជនផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលនិធិបន្តឧបត្ថម្ភប្រភពដើមទុន និងបន្តវិនិយោគនៅវៀតណាមលើទំហំធំជាង ទូលំទូលាយ និងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពជាងមុន។ គាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍគម្រោង Ho Tram នៅខេត្ត Ba Ria-Vung Tau; អនុវត្តផ្លូវល្បឿនលឿនអាកាសយានដ្ឋាន Ho Tram - Long Thanh ឲ្យបានឆាប់ៗ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងបណ្តាវិស័យសេវាកម្មឧបត្ថម្ភ។

វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធីវិនិយោគ Warburg Pincus  - ảnh 2ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

រីឯខ្លួនវិញ អគ្គនាយកនៃមូលនិធិវិនិយោគ Warburg Pincus បានអះអាងថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធិនេះ។ យោងតាមលោក Jeffrey David Perlman ធុរកិច្ចអាមេរិកចាត់ទុកវៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុត ហើយជឿជាក់លើសក្តានុពល និងទស្សនវិស័យរយៈពេលវែងរបស់វៀតណាម។ Warburg Pincus តែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្តល់យោបល់ និងផ្តល់ដំណោះស្រាយដែលមានអត្ថប្រយោជន៍ទៅវិញទៅមកលើពន្ធគយរវាងវៀតណាម និងសហរដ្ឋអាមេរិក; រួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងវៀតណាម-អាមេរិក៕                

ប្រតិកម្មទៅវិញ

ផ្សេងៗ