អ៊ីរ៉ង់លើកឡើងពីលក្ខខណ្ឌសម្រាប់ការកាត់បន្ថយភាពតានតឹង
(VOVWORLD) - ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ ប្រការនេះត្រូវបានប្រធានាធិប តីអ៊ីរ៉ង់ Masoud Pezeshkian គូសបញ្ជាក់ក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីទួរគី នាថ្ងៃទី ៩ ខែមីនា។
ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន (រូបថត៖ WANA/Majid Asgaripour តាមរយៈ REUTERS) |
ក្នុងជំនួបនេះ លោកប្រធានាធិបតី Pezeshkian បានថ្លែងថា អ៊ីរ៉ង់តែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់ ដោយមានលក្ខខ័ណ្ឌថា "ដែនអាកាស ដីគោក និងសមុទ្ររបស់ប្រទេសជិតខា ងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារពលរដ្ឋអ៊ីរ៉ង់ទេ"។ ចំពោះលោកវិញ ប្រធានាធិបតីទួរគី Recep Tayyip Erdogan បានអំពាវនាវឱ្យបញ្ចប់សកម្មភាពដែលផ្តោតលើប្រទេសមូស្លីម នៅក្នុងតំបន់ ខណៈពេលដែលបញ្ជាក់ពីការប្រឆាំងរបស់ទីក្រុងអង់ការ៉ាចំពោះការជ្រៀតជ្រែកខុសច្បាប់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។
នៅថ្ងៃដដែល ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Kazim Garibabadi បានឲ្យដឹងថា ចិន រុស្ស៊ី បារាំង និងប្រទេសជាច្រើនទៀតបានទាក់ទងអ៊ីរ៉ង់អំពីការបញ្ចប់សង្គ្រាម ឬឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ លោក Garibabadi បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយដែលមានសក្តានុពល "ត្រូវការការធានាថា នឹងមិនមានការធ្វើសកម្មភាពឈ្លានពានម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ទេ"។
ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិកមិនទាន់ស្ថិតនៅក្នុងរបៀបវារៈរបស់ប្រទេសនេះនៅឡើយទេ ហើយវាលឿនពេកសម្រាប់មេដឹកនាំកំពូលថ្មី Mojtaba Khamenei ដើម្បីធ្វើអត្ថាធិប្បាយលើការចរចាជាមួយសហរដ្ឋអាមេរិក៕