អ៊ីស្រាអែលបន្តវាយប្រហារលើហ្គាហ្សាបណ្តាលឲ្យមនុស្សចំនួន ៦នាក់ត្រូវស្លាប់

(VOVWORLD) - ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយរថក្រោះ របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សានាថ្ងៃទី ៨ ខែមីនា បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនចំនួន ៦នាក់ត្រូវស្លាប់។  
អ៊ីស្រាអែលបន្តវាយប្រហារលើហ្គាហ្សាបណ្តាលឲ្យមនុស្សចំនួន ៦នាក់ត្រូវស្លាប់ - ảnh 1អ៊ីស្រាអែលបន្តវាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្ស ៦ នាក់ត្រូវស្លាប់  (រូបថត៖ រ៉យទ័រ)

នាយកមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតជំរំដែលមានមនុស្សច្រើនកុះករនៅភាគខាងលិច ហ្គាហ្សា បានសម្លាប់បុរសបីនាក់ រួមទាំងបុគ្គលិកពេទ្យម្នាក់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះបានសម្លាប់សមាជិកហាម៉ាសពីរនាក់ ដែលកំពុងរៀបចំវាយប្រហារទាហានអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សាមិនបានកំណត់អត្តសញ្ញាណសមាជិកណាម្នាក់ក្នុងចំណោមពួកគេនោះទេ។ ការវាយប្រហារមួយទៀតបានកើតឡើងនៅកណ្តាលហ្គាហ្សា ជាកន្លែងដែលរថក្រោះអ៊ីស្រាអែលបានបាញ់ផ្លោងជំរំជន ភៀសខ្លួន Nuseirat ដោយបានសម្លាប់ស្ត្រីពីរនាក់ និងក្មេងស្រីម្នាក់ និងធ្វើឱ្យរបួស ១០ នាក់ផ្សេងទៀត។

នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយលីបង់បានរាយការណ៍ថា អ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួននៅលើជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរូត។ ខណៈពេលដែលក្រុមហេសបូឡាអះអាងថា បានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែលចុះចតនៅភាគខាងកើតប្រទេសលីបង់ ក្រុមហេសបូឡាអះអាងថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែលចំនួន ១៥ គ្រឿងបានចូលទៅក្នុងប្រទេសលីបង់ពីប្រទេសស៊ីរី ហើយបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ