វៀតណាមគាំទ្រការធានាយុត្តិធម៌ដែលជាសសរស្តម្ភមួយនៃដំណើរការអន្តរកាលនៅស៊ូដង់

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១០ ខែមិថុនា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៅស៊ូដង់។ 
វៀតណាមគាំទ្រការធានាយុត្តិធម៌ដែលជាសសរស្តម្ភមួយនៃដំណើរការអន្តរកាលនៅស៊ូដង់ - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនៅស៊ូដង់

សម័យប្រជុំនេះ មានការចូលរួមពី រដ្ឋអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍ស៊ូដង់ ប្រ ចាំនៅអង្គការសហប្រជាជាតិ។ នៅទីនេះ វៀតណាមបានគាំទ្រការធានាយុត្តិធម៍ជាសសរស្តម្ភមួយនៃដំណើរការអន្តរកាលនៅស៊ូដង់។

ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលរបស់ស៊ូដង់ ក្នុងការជំរុញសន្តិភាព សន្តិសុខនិងការអភិវឌ្ឍនៅស៊ូដង់។ ទន្ទឹមជាមួយគ្នានោះ ឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានសង្កត់ធ្ងន់លើការទទួលខុសត្រូវជួរមុខ ក្នុងការធានានូវការគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារនិងការដាក់ទណ្ឌកម្មឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៃប្រទេសដែលពាក់ព័ន្ធ ក៏ដូចជា បង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលស៊ូដង់នឹងមានវិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ