វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់

វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី២៤តុលានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត
 Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។​នៅទី
 នេះលោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃ
គូសំខាន់ជួរមុខរបស់វៀតណាម។ ទន្ទឹមជាមួយនោះ វៀតណាមបានផ្តោតការយកចិត្ត
 ទុកដាក់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់ជប៉ុនក្នុងនោះ
 មានខេត្ត Nagano។ លោកប្រធានរដ្ឋមានបំណងថា ខេត្ត Nagano នឹងជួយឧបត្ថម្ភ
 វៀតណាមរួមទាំងតំបន់នានារបស់វៀតណាមក្នុងការអភិវឌ្ឍន៍វស័យកសិកម្ម បណ្តុះ
 បណ្តាលប្រភពធនធានមនុស្សបច្ចេកវិទ្យាខ្ពស់។ រួមជាមួយគ្នានោះ ខេត្ត Nagano គប្បី
បង្កលក្ខណៈងាយស្រួលសម្រាប់ការទទួលយកកម្មករវៀតណាមចូលធ្វើការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ