វៀតណាមចូលរួមការត្រួតពលក្រុមកងនាវាចម្បាំងអន្តរជាតិនៅកូរ៉េខាងត្បូង

(VOVWORLD) - រាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីត្រួតពលក្រុមកងនាវាចម្បាំងអន្តរជាតិ បានប្រព្រឹត្តទៅនាថ្ងៃទី១០ខែតុលានៅមូលដ្ឋានកងទ័ពជើងទឹក Jeju នៃប្រទេស កូរ៉េ ខាងត្បូង ហើយនឹងអូសបន្លាយរហូតមកដល់ថ្ងៃទី១៤  ខែតុលាខាងមុខ។
វៀតណាមចូលរួមការត្រួតពលក្រុមកងនាវាចម្បាំងអន្តរជាតិនៅកូរ៉េខាងត្បូង - ảnh 1 វៀតណាមចូលរួមការត្រួតពលក្រុមកងនាវាចម្បាំងអន្តរជាតិនៅកូរ៉េខាងត្បូង

 ប្រទេសកូរ៉េខាងត្បូង ធ្លាប់បានរៀបចំការត្រួតពលក្រុមកងនាវាចម្បាំង អន្តរជាតិ លើកដំបូថនៅឆ្នាំ១៩៩៨ ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើន កងទ័ពនៃ ប្រទេសនេះ។នេះគឺជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់របស់កងទ័ព ជើងទឹកកូរ៉េ ខាងត្បូង ដែលរៀបចំក្នុងរយៈពេល១០ឆ្នាំម្តង ហើយឆ្នាំនេះ ជាការរៀបចំលើកទី៣ផងដែរ។ ពិធីត្រួតពលនៅលើលំហរសមុទ្រ នឹង ប្រព្រឹត្តទៅនាថ្ងៃទី១១ ខែតុលានៅកោះ Jeju ខាងត្បូង ដោយមានការចូល រួមរបស់កងនាវាសរុបចំនួន ៤០ គ្រឿងនិងយន្តហោះយោធាចំនួន ២០ គ្រឿងមកពីប្រទេសចំនួន១៣នៅលើ ពិភពលោក ជាពិសេសមានវត្តមាន របស់កងនាវាកាពារមីស៊ីលទំនើបៗនិង ធំបំផុតរបស់វៀតណាម។ ពិធីត្រួតពល កងនាវាពោលខាងលើគ្រោងនឹង ប្រព្រឹត្តទៅចំពោះមុខ ប្រជាជននៅកោះ Jeju យ៉ាងច្រើនកុះករ រួមទាំងមានដើរក្បូនសង្ហែរបស់ប្រជាចនចំនួន៥០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ