វៀតណាមចូលរួមបុណ្យកាសែតមនុស្សធម៌នៅបារាំង

វៀតណាមចូលរួមបុណ្យកាសែតមនុស្សធម៌នៅបារាំង - ảnh 1
អនុប្រធានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម
លោកLe Khanh Haiថ្លែងមតិក្នុងពិធី

(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅបារាំងបាន
 ឲ្យដឹងថា រូបថតអំពីវៀតណាមជាច្រើន បានតាំងបង្ហាញនៅមណ្ឌលផ្សព្វផ្សាយ ទេសចរណ៍និងស្តង់តាំងបង្ហាញរបស់កាសែត Nhan dan ក្នុងបុណ្យកាសែត​មនុស្ស
ធម៌លើកទី៨៤ ដែលប្រព្រឹត្តទៅក្នុងអំឡុង៣ថ្ងៃ គឺពីថ្ងៃទី១២ដល់១៤ កញ្ញានៅ
ជាយទីក្រុងបារីស(បារាំង)។ ប្រការគួរឲ្យគត់សម្គាល់គឺ មណ្ឌលផ្សព្វ ផ្សាយទេសចរ
មានឈ្មោះថា “លំនៅដ្ឋានវៀតណាម” ទាក់ទាញបានការយកចិត្តទុកដាក់ របស់អតិថិជនជាច្រើនកុះករ។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក​Le Khanh Hai បានសង្កត់ធ្ងន់ថា៖

        “ផ្នែកទេសចរណ៍វៀតណាម ជានិច្ចកាលបានកំណត់ថា បារាំងជាទីផ្សារ
ស្នូល១ និងពិធីបុណ្យកាសែតនេះជាព្រឹត្តការពោពេញទៅដោយអត្ថន័យ រួម ចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេស
ទាំងពីរ។ នេះក៏ជាឱកាស ដើម្បីប្រទេសទាំងពីរក្រឡែកមើលឡើងវិញ នូវ
ដំណាក់កាលអភិវឌ្ឍន៍ និងឆ្ពោះទៅយថាទស្សន៍សហប្រតិបត្តិការដ៏ភ្លឺស្វាង
ជាងនាពេលអនាគត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ