វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មឥណ្ឌុនេស៊ីលើកទី៣០

វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មឥណ្ឌុនេស៊ីលើកទី៣០ - ảnh 1

(VOV)_ ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូនេស៊ី (Trade Expo Indonexia ) លើកទី៣០
 ត្រូវបានបើកនៅទីក្រុង Jakata នាថ្ងៃទី២១ តុល។ នេះគឺជាសកម្ម​ភាព​ប្រចាំឆ្នាំ សំដៅ
ទាក់ទាញអង្គភាពអាជីវកម្មអន្តរជាតិ និងអង្គភាពអាជីវ​កម្មឥណ្ឌូនេស៊ី ជួបជុំគ្នា ស្វែង
រកឱកាសវិនិយោគ និងសហប្រតិបត្តិការជាមួយគ្នា។ ផ្សារណាត់លើកនេះមានអង្គ
ភាពអាជីវកម្មចំនួនពីរពាន់អង្គភាពបានចូលរួម។

          ក្នុងឱកាសនេះដែរ អង្គភាពអាជីវកម្មវៀតណាមចំនួន៣០អង្គភាពបានចូល​រួម
ផ្សារណាត់លើកនេះ ដោយមានគោលដៅស្វែងរកដៃគូ និងជំរុញការ​ផ្សព្វផ្សាយរូប
ភាពផលិតផលនិងអង្គភាពអាជីវកម្មវៀតណាមចំពោះដៃគូ​ឥណ្ឌូនេស៊ីផង និងអន្តរ
ជាតិផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ