វៀតណាមចូលរួមសន្និសីទតុមូលលើកទី៨ស្តីពីការប្រែប្រួលអាកាសធាតុនិងសន្តិសុខ

(VOVWORLD) - ថ្ងៃទី២ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅហូឡង់ សហការជាមួយវិទ្យាស្ថានអប់រំធនធានទឹកនៃមហាវិទ្យាល័យ IHE Delft បានរៀបចំសន្និសីទតុមូល លើកទី៨ស្តីពីការប្រែប្រួលអាកាសធាតុ និងសន្តិសុខនៅទីក្រុងឡាអេ។ 
វៀតណាមចូលរួមសន្និសីទតុមូលលើកទី៨ស្តីពីការប្រែប្រួលអាកាសធាតុនិងសន្តិសុខ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ

នានេះគឺជាព្រឹត្តិការណ៍មួយក្នុងគោលបំណងបង្កើនកចិ្ចសហប្រតិបត្តិការអន្តរជាតិ និងចែករំលែកយុទ្ធសាស្ត្រក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្វែងរកគំនិតផ្តួតផ្តើម និងវិធានការនានាដើម្បីលើកឡើងគោលនយោបាយដែលមានប្រសិទ្ធភាពជូនឡើងអង្គការសហប្រជាជាតិនិងគណៈកម្មាធិការអឺរ៉ុប (EC) ផងដែរ។ នៅក្នុងសន្និសីទនេះដែរ វាគ្មិនមកពីក្រសួងធនធាននិងបរិស្ថានវៀតណាម រួមទាំង វិទ្យាស្ថានអប់រំធនធានទឹកនៃមហាវិទ្យាល័យ IHE Delft និង មហាវិទ្យាល័យ Wageningen បានលើកឡើងប្រធានបទដ៏ក្តៅគគុកដែលពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹក ដូចជាកិច្ចសហប្រតិបត្តិការនិងការតស៊ូននៅអាងទន្លេមេគង្គ ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ ការទប់ទល់នឹងព្យុះត្រូពិច និងរលកយក្សស៊ូណាមីជាដើម។ ក្នុងឱកាសនេះ តំណាងប្រតិភូអន្តរក្រសួងរបស់វៀតណាម បានលើកឡើងយ៉ាងជាក់ស្តែងអំពីផែនការនិងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់វៀតណាមនាពេលអនាគតសំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ