វៀតណាមចូលរួមសម្តែងអាវផាយនៅតាំងពិព័ណ៌បង្ហាញម៉ូតអាស៊ាន-ចិន២០១៤

វៀតណាមចូលរួមសម្តែងអាវផាយនៅតាំងពិព័ណ៌បង្ហាញម៉ូតអាស៊ាន-ចិន២០១៤ - ảnh 1
គំរូអាវផាយរបស់វៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវជាច្រើនរូប​
(រូបថតៈ vov.vn)


(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិនឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌឆ្នាំជួបប្រាស្រ័យវប្បធម៌អាស៊ាន-ចិនឆ្នាំ២០១៤ នាថ្ងៃ ទី៨មេសា នៅ
ទីក្រុងប៉េកាំងរបស់ចិន បានប្រព្រឹត្តទៅការសម្តែងនិងការតាំងពិ ព័ណ៌បង្ហាញម៉ូត
អាស៊ាន-ចិន។ គំរូម៉ូតរាប់រយដែលពោពេញទៅដោយអត្តសញ្ញា ណប្រជាជាតិរបស់
ប្រទេសអាស៊ានទាំង១០និងចិនត្រូវបានអ្នកបង្ហាញម៉ូតសម្តែង និងពិព័ណ៌ក្នុង
បរិវែណអាគាររបស់សារមន្ទីរនារីកុមារចិននៅទីក្រុងប៉េកាំង។ អ្នករចនាម៉ូតLan
Huong តំណាងរបស់វៀតណាមចូលរួមការតាំងពិព័ណ៌លើកនេះឲ្យដឹងថា៖

        “ពេលទទួលបានលិខិតអញ្ជើញចូលរួមការតាំងពិព័ណ៌សំលៀកបំពាក់ ប្រពៃ
ណីរួមជាមួយប្រទេសអាស៊ានទាំង១០និងចិន ខ្ញុំបានរៀបចំយ៉ាងល្អិតល្អន់ សម្រាប់
ដំណើរនេះ។ ខ្ញុំបានយកតាមអាវផាយប្រពៃណីរបស់វៀតណាម​ដែល ត្រូវបានធ្វើពី
សូត្ររបស់ភូមិ Van Phuc ហើយយកតាមវណ្ឌកម្មដែលប៉ាក់ ដោយដៃរបស់សិប្បករ
ភូមិ Khuat Dong ស្រុក Thuong Tin ដើម្បី ឧទ្ទេសនាមជាមួយមិត្តភក្តិក្នុងតំបន់ក៏ដូច
ជាមិត្តភក្តិលើពិភពលោក”។

        ការតាំងពិព័ណ៌បង្ហាញម៉ូតនេះនឹងអូសបន្លាយដល់ថ្ងៃទី១១មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ