វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យទុកចិត្តរបស់ជប៉ុន

(VOVWORLD) -វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យទុកចិត្តរបស់ជប៉ុន នេះគឺជាការអះអាងមួយរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio  ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព៍ត៌មានវៀតណាម អំពីទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាង វៀតណាមនិងជប៉ុន ក្នុងឱកាសប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង ភរិយាអញ្ជើញទៅបំពេញទស្សនកិច្ច ថ្នាក់រដ្ឋនៅជប៉ុនចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨។
វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យទុកចិត្តរបស់ជប៉ុន - ảnh 1 វៀតណាមជាដៃគូមួយក្នុងចំណោមដៃគួរឲ្យទុកចិត្តរបស់ជប៉ុន

លោក Umeda Kunio បានបញ្ជាក់ច្បាស់ថា ដំណើរបំពេញទស្សនកិច្ច ថ្នាក់រដ្ឋរបស់ លោក Tran Dai Quang និង ភរិយា លើកនេះចាត់ទុកជាព្រឹត្តិការណ៍ដ៏សែនសំខាន់បំផុត។ ក្នុងវិស័យនយោបាយនិង សន្តិសុខ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសមុទ្រកំពុងត្រូវ បានពង្រឹងនិងពង្រីក ហើយវៀតណាមនឹងបាននឹងកំពុងគាំទ្រ ចំពោះ”យុទ្ធសាស្រ្តមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក ដោយសេរីភាព និងបើកទូលាយ”  ដែលជប៉ុនកំពុងអនុវត្ត ផងដែរ។ ក្នុងវិស័យសេដ្ឋកិច្ច សន្និសីទវិនិយោគដ៏ធំមួយនឹងប្រព្រឹត្តទៅនៅទី ក្រុងតូក្យូ (ជប៉ុន) ដោយមានការអញ្ជើញ ចូលរួម របស់ លោក Tran Dai Quang រួមទាំងសហគ្រាសជប៉ុននិងវៀតណាមជាច្រើនទៀតផង។ ក្នុងសន្និសីទនេះ មានគម្រោងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន ពិសេសគឺ គម្រោង សហប្រតិបត្តការវិនិយោគរវាងប្រទេសទាំងពីរនឹងត្រូវបានប្រកាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ