វៀតណមាជានិច្ចកាលគោរពនិងផ្តល់អាទិភាពជំរុញទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី

វៀតណមាជានិច្ចកាលគោរពនិងផ្តល់អាទិភាពជំរុញទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី - ảnh 1
វៀតណមាជានិច្ចកាលគោរពនិងផ្តល់អាទិភាពជំរុញទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី(VOV)

          (VOV)_ទទួលសេច្ចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
 Sinh Hung ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី លោក Sidarto Danusubroto បានដឹកនាំ គណប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាឥណ្ឌូនេស៊ី បាន​អញ្ជើញមកដល់រដ្ឋធានីហាណូយ ចាប់ ផ្តើមដំណើរទស្សនកិច្ចជាផ្លុវការនៅវៀតណាម។ នា​ព្រឹកថ្ងៃទី ៣ មិនា ប្រធានរដ្ឋសភា
វៀតណាម  Nguyen Sinh Hung បាន​ជួប​សន្ទនាជាមួយ ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី 
លោក Sidarto Danusubroto។ 

          ប្រធានរដ្ឋសភា​ Nguyen Sinh Hung បានជឿជាក់ថា៖ ដំណើរទស្សន​កិច្ច​លើក
នេះនឹ ងរួមចំណែករឹតបណ្តឹងទំនាក់ទំនងជាងទៀតរវាង​ស្ថាប័ន​នីតិបញ្ញាត្តិនៃប្រទេស ទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងមិត្តភាព​ប្រពៃណី និងកិច្ចសហប្រតិបត្តិ ការដ៏ល្អប្រសើររវាងវៀតណាមនិងឥណ្ឌូនេស៊ីនិយាយរួម។ ប្រធានរដ្ឋសភា Nguyen
Sinh Hung ក៏បានវាយតំលៃ​ខ្ពស់​ចំពោះការផ្តើមគំនិត៦ខ របស់ឥណ្ឌូនេស៊ីស្ដីពីសមុទ្រ ខាងកើត និងស្នើភាគីទាំងឡាយក្នុងតំបន់ អនុវត្តយ៉ាងម៉ត់ចត់រាល់កិច្ចព្រមព្រៀង
ដែលបានចុះ​ហត្ថលេខា ដើម្បីធានាសន្តិភាព សន្តិសុខលើសមុទ្រ និងដីគោក ដើម្បី
រួម​ចំណែកធានាបរិស្ថានសន្តិភាពក្នុងតំបន់។ ប្រធានរដ្ឋសភាវៀតណាម មានគោល
បំណងថា៖រដ្ឋសភានៃប្រទេសទាំងពីររួមសហការជំរុញខ្លាំងរាល់ខ្លឹមសារនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកអោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍
ក្នុងតំប​ន់ …។ល។

          ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី លោក Sidarto Danusubroto បានវាយ​តំលៃខ្ពស់ រាល់សមិទ្ធិផលអំពីការអភិវឌ្ឍនសេដ្ឋកិច្ច សង្គម ដែលវៀត​ណាមទទួលបាន ក្នុងរយៈពេលកន្លងទៅ និងជឿជាក់ថា៖វៀតណាមនឹង​បន្តទទួលបានសមិទ្ធិផលថ្មី  និងអះអាងនូវតួនាទីរបស់ខ្លួន ក្នុងតំបន់និង​អន្តរជាតិ។ លោកប្រធាន​ Sidarto
Danusubroto ​ក៏បានឯកភាព​ជាមួយ​ប្រធានរដ្ឋសភាវៀតណាម លោកNguyen
Sinh Hung អំពីការជំរុញ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ 
ពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ចវប្បធម៌ និងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ