វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអូស្ត្រាលី

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអូស្ត្រាលី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បំពេញទួស្សនកិច្ចនៅអូស្ត្រាលី

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅ​អូស្ត្រាលី នាព្រឹកថ្ងៃទី១៧ មិនា នៅទីក្រុង Sydney នាយករដ្ឋមន្ត្រីវៀត​ណាម​ លោក Nguyen Tan Dung
 និងគណៈប្រតិភូវៀតណាម បានមាន​ជំនួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្ម
នៃប្រទេសទាំងពីរ ​អំពីការអភិវឌ្ឍន៍របស់ខឿនសេដ្ឋកិច្ចវៀតណាម ក៏ដូចជាបណ្ដា
ឱកាស សហប្រតិបត្តិការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-
អូស្ត្រាលី។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអោយ​ដឹង​ថា​៖ 

          “ ដើម្បីទាក់ទាញការវិនិយោគពីបរទេសចូលមកវៀតណាម អោយខ្លាំងក្លាថែម
ទៀតនិងមាន​ប្រសិទ្ធិភាពខ្ពស់ជាងទៀត  រដ្ឋាភិបាលវៀតណាមនឹងបន្ត​សុក្រិត​ខឿន
សេដ្ឋកិច្ច​ទីផ្សារ​នៅវៀតណាម អនុវត្តការប្រកួតប្រជែងប្រកបដោយសមភាព តម្លា
ភាព​ រវាងបណ្ដាអង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសនៅទីផ្សារវៀតណាម។ 
វៀតណាមអះអាងថានឹងបន្តធ្វើសមាហរណកម្មខឿនសេដ្ឋកិច្ចអន្តរជាតិយ៉ាងទូលំ
ទូលោយថែមទៀត។”

          លោកនាយករដ្ឋមន្ត្រីវៀតណាម  Nguyen Tan Dung បានអះអាង​ថា៖​វៀតណាម
កំពុងប្រមូលផ្តុំអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រ​ចំនួន​៣ ដើម្បីបង្កលក្ខណះងាយស្រួល ទាក់ទាញនិងអភិវឌ្ឍន៍ការវិនិយោគ ​អាជីវកម្ម ជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ​ ​វៀតណាមក៏បន្តធានាស្ថិរភាពនយោបាយ សង្គម អោយកាន់តែរឹងមាំពី​មួយថ្ងៃទៅមួយ
ថ្ងៃ​ ការពារផលប្រយោជន៍ដ៏ត្រឹមត្រូវ ស្រប​ច្បាប់​របស់វិនិយោគិន ​…លៗ

          មុនពេលចាកចេញពីទីក្រុង Sydney ទៅកាន់ទីក្រុង Canbera នាយប់​ថ្ងៃទី១៧ 
មិនា ​តាមម៉ោងតំបន់ ​លោក ​Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គទេសាភិ
បាល​អូស្ត្រាលី ​លោក Peter Cosgrove និងអភិបាលរដ្ឋ New South Wales លោក David
Hurley ទៀតផង។ នៅក្នុងជំនួបសន្នាជាមួយអគ្គទេសាភិបាលអូស្ត្រាលី​ លោក Peter Cosgrove លោក Nguyen Tan Dung បានអះអាងថា៖ ​គោលនយោបាយមុនក៏ដូចជា
ក្រោយរបស់វៀតណាម គឺគោរពនិងមានគោលបំណងបង្កើនទំនាក់ទំនងដៃគូលើ
គ្រប់វិស័យជាមួយអូស្ត្រាលី ​ហើយអបអរសាទរគោលនយោបាយរបស់អូស្ត្រាលីគឺ
បន្តបង្កើនទំនាក់ទំនង​ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលក្នុងនោះ
មាន​វៀត​ណាម​​ផង។

          នាថ្ងៃនេះដែរ លោក Nguyen Tan Dung ក៏មានជំនួបប្រាស្រ័យជា​មួយ​ដំណាង​
និស្សិតនិងជនវៀតណាមគំរូនៅ Sydney ផងដែរ។

          ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអូស្ត្រាលីលើកនេះ នាថ្ងៃទី​១៧ មិនា រដ្ឋ
មន្ត្រីក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានទៅទស្ស
នានិងបំពេញការងារជាមួយសម្ព័ន្ធក្រុមហ៊ុនទូរ​គមនាគមន៍ Telstra។ នៅទីនេះ ភាគី
ទាំងពីរបានពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម បង្កលក្ខណះ
អំពីវិស័យនយោបាយ  ​គតិយុត្តិដើម្បីបណ្ដាអង្គភាពអាជីវកម្មទូរគមនាគមន៍ នៃប្រ
ទេសទាំងពីរ​ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគ អាជីវ
កម្ម…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ