វៀតណាមជានិច្ចកាលលើកកំពស់ច្បាប់អន្តរជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិ


វៀតណាមជានិច្ចកាលលើកកំពស់ច្បាប់អន្តរជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិ - ảnh 1
សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស (VOV)

        Vovworld-នៅសម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកអំពី
ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បណ្ដាតំណាងបានពិភាគ្សានិងអនុម័តទៅលើ
​សេចក្តីសំរេចចិត្ត ច្បាប់អន្តរជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិមិនជ្រៀតជ្រែក
​ចូលកិច្ចការផ្ទៃក្នុងរបស់គ្នានិងសិទ្ធិមនុស្ស។

        តាមលោក ​Le Minh Thong អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា​វៀត
ណាមថា៖

        “នេះជាសេចក្តីសំរេចចិត្តមួយដ៏សែនសំខាន់ វាបង្ហាញនូវទំនាក់ទំនងរវាង
​ច្បាប់អន្តរជាតិជាមួយអធិបតេយ្យភាពនៃប្រទេសនីមួយៗនិងមនុស្សម្នាក់ៗ។​វៀត
ណាមបានរួមចំណែកដ៏សំខាន់ក្នុងរបៀបវារៈពិភាគ្សាទៅលើពង្រាងសេចក្តីសំរេច
ចិត្តនៅទីក្រុង Geneva។ វៀតណាមលើកកំពស់ច្បាប់អន្តរជាតិនិងចាត់​ទុក​ថា ច្បាប់
អន្តរជាតិត្រូវបានគោរពយ៉ាងម៉ឺងម៉ាត់ក្នុងទំនាក់ទំនងអន្តរជាតិ។ វៀតណាមស្វាគមន៍
IPU អនុម័តទៅលើសេចក្តីសំរេចចិត្តអំពីប្រធានបទសំខាន់​នេះនិងសង្ឃឹមថាសេចក្តី
សំរេចចិត្តនេះនឹងបានបណ្ដាប្រទេសអនុវត្តម៉ឺងម៉ាត់​គោរពមុនក៏ដូចជាក្រោយការ
ប្រតិបត្តិក្នុងទំនាក់ទំនងអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ