វៀតណាមជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយពីសង្គ្រាម

(VOVWORLD) - ថ្ងៃទី៤ ខែមេសាជាថ្ងៃពិភពលោកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រាប់បែកមីន។ នៅវៀតណាមគ្រាប់បែកមីននិងគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្រ្គាមគឺជាការគំរាមកំហែងជាប្រចាំថ្ងៃចំពោះប្រជាជនផងដែរ។
វៀតណាមជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយពីសង្គ្រាម - ảnh 1 វៀតណាមជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយពីសង្គ្រាម (រូបថត៖ baobienphong.vn)

នាបច្ចុប្បន្នផ្ទៃដីបំពុលនិងសង្ស័យថាការបំពុលដោយគ្រាប់បែកមីននៅវៀតណាមមានប្រមាណ ៦,១ លានហិកតាស្មើនឹង ១៨,៧១% នៃផ្ទៃដីធម្មជាតិសរុបរបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមបានផ្តោតការយកចិត្តទុកដាក់ដ៏ពិសេសក្នុងការជំនះពុះពារនូវផលវិបាកនៃគ្រាប់បែកមីននិងរៀបចំការបោសសំអាតគ្រាប់បែកមីនផងដែរ។ លោក Nguyen Ba Hoan ប្រធានខុទ្ទកាល័យនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត    ណាម បានមានប្រសាសន៍ថា៖

«កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ បានកំណត់ថា៖ ការជំនះពុះពារលើបញ្ហាគ្រាប់បែកមីននិងផលវិបាកនៃសង្គ្រាមគឺជាគោលដៅសំខាន់របស់ពិភពលោកក្នុងនោះមានវៀតណាមផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួងការពារប្រទេស ឱ្យពន្លឿនការដោះស្រាយបញ្ហាគ្រាប់បែកមីន នៅតំបន់ដែលរងការបំពុល។ ទោះបីជាសម្រេចបានលទ្ធផលដ៏វិជ្ជមានក៏ដោយ ប៉ុន្តែដើម្បីបោសសំអាតរាល់គ្រាប់បែកមីនក្រោយពីសង្គ្រាមនៅវៀតណាមគឺត្រូវការទឹកប្រាក់រាប់សិប លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលរាប់ពាន់លានដុល្លារអាមេរិកទៀត សម្រាប់ការតាំងទីលំនៅថ្មី ដើម្បីធានាសន្តិសុខសង្គម នៅក្នុងតំបន់ដែលរងការបំពុលផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ