វៀតណាមជាប្រទេសដ៏​សុវត្ថិភាពបំផុតមួយនៅអាស៊ី សម្រាប់អ្នកធ្វើដំណើរដោយ​ខ្លួន​ឯង​

(VOVWORLD) - វេទិកាផ្សព្វផ្សាយឌីជីថលរួមបញ្ចូល B2B បច្ចេកទេសឌីជីថលឈានមុខគេនៅក្នុងវិស័យទេសចរណ៍និងធ្វើដំណើរ គឺ Travel And Tour World នាថ្ងៃទី ២៦ មីនា បានចុះផ្សាយអត្ថបទមួយដែលសង្កត់ធ្ងន់លើហេតុផលដែលជួយវៀតណាមស្ថិតក្នុងបញ្ជីប្រទេសដែលមានសុវត្ថិភាពបំផុតនៅនៅអាស៊ី សម្រាប់អ្នកធ្វើដំណើរដោយខ្លួនឯង ។

យោងតាមអត្ថបទនោះ វៀតណាមបានបោះជំហានយ៉ាងសំខាន់ក្នុងការកែលម្អវិធានការសុវត្ថិភាព និងបង្កើតបរិយាកាសស្និទ្ធិស្នាលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ នាំមកនូវការរួមបញ្ចូលគ្នានៃវប្បធម៌ដ៏សម្បូរបែបនិងហេដ្ឋារចនាសម្ព័ន្ធទំនើប។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានបានប្តេជ្ញាធានាសុវត្ថិភាពភ្ញៀវទេសចរ ដោយមានការអនុវត្តច្បាប់ និងសេវាកម្មនបន្ទាន់ដែលមានស្រាប់ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ។

អត្ថបទក៏បានលើកឡើងពីស្ថិរភាពនយោបាយរបស់វៀតណាម ជាមួយនឹងប្រជាជនរួសរាយរាក់ទាក់ បានជួយបង្កើនភាពទាក់ទាញរបស់ប្រទេសនេះ ដូចជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ