វៀតណាមជាប្រទេសសមាជិកមានការទទួលខុសត្រូវរបស់ IPU

(VOVWORLD) - កិច្ចប្រជុំនេះប្រព្រឹត្ត ទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ វិច្ឆិកា ដោយមានរបៀបវារៈ សំខាន់បំផុតនោះគឺបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី ជំនួសឲ្យលោកស្រី Gabriela Cuevas Barron ដែលបានបញ្ចប់អាណត្តិបេសកកម្មនាខែតុលា ឆ្នាំ២០២០។
វៀតណាមជាប្រទេសសមាជិកមានការទទួលខុសត្រូវរបស់ IPU - ảnh 1គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាប្រតិបត្តិការ IPU នាយប់ថ្ងៃទី១ វិច្ឆិកា។ (រូបថត៖ dangcongsan.vn) 

នាយប់ថ្ងៃទី១ វិច្ឆិកា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សា ប្រតិបត្តិការនៃសហភាពអន្តរសភាពិភពលោក (IPU)។ កិច្ចប្រជុំនេះប្រព្រឹត្ត ទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ វិច្ឆិកា ដោយមានរបៀបវារៈ សំខាន់បំផុតនោះគឺបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី ជំនួសឲ្យលោកស្រី Gabriela Cuevas Barron ដែលបានបញ្ចប់អាណត្តិបេសកកម្មនាខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការចូលរួមរបស់សមាជិកសភាចំនួន៤៥៤ នាក់មកពីគណៈប្រតិភូមិចំនួន១៤៤ ក្នុងនោះមានប្រធានសភាចំនួន៤៦រូប។

គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មនៅកិច្ចប្រជុំ របស់ក្រុមប្រឹក្សាប្រតិបត្តិការ ហើយបង្ហាញតួនាទីជាប្រទេសសមាជិកមាន ការទទួលខុសត្រូវរបស់ IPU ក៏ដូចជាវេទិកាសភាអន្តរជាតិនិងតំបន់ផ្សេងៗ ទៀតផងដែរ។ វៀតណាមបានអះអាងនូវការគាំទ្រដល់ការអភិវឌ្ឍរបស់ IPU អនុវត្តតាមបទបញ្ញត្តិរបស់IPU ព្រមទាំងធានាគោលការណ៍ប្ដូរវេន ដើម្បីផលប្រយោជន៍រួមរបស់សភាសមាជិក IPU ទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ