វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក២០១៥

វៀតណាមជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក២០១៥ - ảnh 1

(VOVworld) - អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមទើបនឹងបានផ្ញើរលិខិតដល់
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍នៃខេត្ត ក្រុងនានាក្រោមឱវាទមជ្ឈឹមសមាគមន៍ទេសចរណ៍វៀតណាមនិងក្រុមហ៊ុនទេសចរណ៍នៅទូទាំងប្រទេស ស្ដីពីការរៀបចំ
សកម្មភាពជួយជ្រោមជ្រែងទិវាទេសចរណ៍ពិភពលោក២០១៥ (ថ្ងៃទី២៧ កញ្ញា)
ដោយប្រធានបទ “ភ្ញៀវទេសចរមួយពាន់លាននាក់ ឱកាសមួយពាន់ លាន”។ក្នុង
ឱកាសនេះដែរ អគ្គនាយកដ្ឋានទេសចរណ៍បានស្នើរឲ្យស្ថាប័ន អង្គ ភាពទាក់ទិន
នានា រៀបចំសកម្មភាពដ៏សមស្រប ឬសន្និសីទ សិក្ខាសាលា សំដៅ ផ្សព្វផ្សាយ
ឃោសនាយ៉ាងទូលំទូលាយអំពីសាររបស់អគ្គលេខាធិការអង្គការទេសចរណ៍
ពិភពលោកនិងអគ្គលេខាធិការអ.ស.ប ស្ដីពីអត្ថន័យនៃទិវាទេសចរណ៍ពិភព
លោក២០១៥។តាមនោះ រួមចំណែកលើកកំពស់ការយល់ដឹងរបស់សង្គមទាំង
មូលអំពីតួនាទីរបស់ផ្នែកទេសចរណ៍ វិធានការអភិវឌ្ឍន៍ទេសចរណ៍តាមទិស
និរន្តរភាពនិងការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ