វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយហូឡង់ក្នុងវិស័យបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសហូឡង់ នាថ្ងៃទី ១៧ កញ្ញា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានអញ្ជើញជួបធ្វើការជាមួយព្រះអង្គម្ចាស់ Jaime de Bourbon de Parme ឯកអគ្គរដ្ឋទូតហូឡង់ទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ, លោក Steven Collet, ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកវេទិកាភាពជាដៃគូសម្រាប់កំណើនបៃតងនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs (វេទិកា P4G), លោកស្រី Meike van Ginneken ឯកអគ្គរដ្ឋទូតហូឡង់ ស្តីពីបញ្ហាធនធានទឹក។

ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីលោកស្រី Nguyen Minh Hang បានស្នើថា ហូឡង់បន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់សមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការព្យាករណ៍ ទប់ស្កាត់ទឹកជំនន់  និងការរអិលបាក់ដី ព្រមទាំងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព អភិវឌ្ឍន៍បៃតង កសិកម្មឆ្លាតវៃ ការផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរពណ៌បៃតង។ លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang ក៏បានថ្លែងអំណរគុណដល់ប្រទេសហូឡង់ដែលជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ទាំងបីនៃវេទិកា P4G ដែលបានគំាទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G លើកទី៤ នៅឆ្នាំ២០២៥ ហើយទន្ទឹមនឹងនោះបានស្នើឱ្យហូឡង់បន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងដំណើរការរៀបចំសន្និសីទដ៏សំខាន់នេះ។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយហូឡង់ក្នុងវិស័យបម្រែបម្រួលអាកាសធាតុ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានអញ្ជើញជួបធ្វើការជាមួយព្រះអង្គម្ចាស់ Jaime de Bourbon de Parme ឯកអគ្គរដ្ឋទូតហូឡង់ទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ។ រូបថត៖ TTXVN

ព្រះអង្គម្ចាស់ Jaime de Bourbon de Parme បានផ្ញើសេចក្តីគោរព និងរំលែកទុក្ខដ៏ក្រៀមក្រំដល់ប្រទេសនិងប្រជាជនវៀតណាម ចំពោះការបាត់បង់ដ៏ធំដែលបណ្តាលមកពីព្យុះ Yagi នាពេលថ្មីៗនេះ។ ដៃគូហូឡង់បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបម្រែបម្រួលអាកាសធាតុ។ ឧបការីរដ្ឋមន្ត្រីការបរទេស Steven Collet បានស្នើឲ្យ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ បន្ទះឈីប semiconductor ថាមពលកកើតឡើងវិញ និងសម្រួលដល់ការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ