វៀតណាមជំរុញការនាំចេញទៅកាន់ជប៉ុន

(VOVWORLD) - មានសហគ្រាសជិត៤០អង្គភាពដែល ធ្វើផលិតកម្ម អាជីវកម្មផលិតផលប្រើប្រាស់គ្រប់ប្រភេទរបស់វៀតណាម និងស្ថាប័ន សហគ្រាសនាំចូលប្រមាណ៥៥អង្គភាពរបស់ជប៉ុនបានចុះ ឈ្មោះចូលរួមសន្និសីទ។

 នាព្រឹកថ្ងៃទី៣០ មិថុនា នាយកដ្ឋានពន្លឿនពាណិជ្ជកម្មបានសហការ ជាមួយមន្ទីរទីផ្សារអាស៊ី-អាហ្វ្រិក ការិយាល័យកិច្ចការពាណិជ្ជកម្មវៀត ណាមប្រចាំនៅជប៉ុននិងមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្ម វិនិយោគនិងទេស ចរណ៍អាស៊ាន ជប៉ុន (AJC) រៀបចំសន្និសីទដោះដូរទំនិញពាណិជ្ជកម្មតាម អនឡាញរវាង វៀតណាមនិងជប៉ុន។ មានសហគ្រាសជិត៤០អង្គភាពដែល ធ្វើផលិតកម្ម អាជីវកម្មផលិតផលប្រើប្រាស់គ្រប់ប្រភេទរបស់វៀតណាម និងស្ថាប័ន សហគ្រាសនាំចូលប្រមាណ៥៥អង្គភាពរបស់ជប៉ុនបានចុះ ឈ្មោះចូលរួមសន្និសីទ។ នៅទីនេះ សហគ្រាសវៀតណាមនឹងឧទ្ទេសនាម និងផ្សព្វផ្សាយទៅកាន់អ្នកនាំចូលនិងអ្នកចែកចាយនានារបស់ជប៉ុនអំពី ផលិតផលដ៏សម្បូរបែបដូចជា៖ បន្លែ ផ្លែឈើ គ្រឿងទេស ចំណីអាហារស្ងួត នំ ស្កគ្រាប់ គ្រឿងភេសជ្ជៈ ជលផល ផលិតផលឈើ និងទំនិញវាយនភ័ណ្ឌ ជាដើម។

តាមរយៈសន្និសីទនេះ សហគ្រាសវៀតណាមនិងអ្នកនាំចូលជប៉ុន នឹង យល់កាន់តែច្បាស់ថែមទៀតអំពីតម្រូវការ សមត្ថភាពរបស់គ្នាទៅវិញទៅ មកដើម្បីឆ្ពោះទៅរកឱកាសសហប្រតិបត្តិការពន្លឿនពាណិជ្ជកម្មដើម្បី ផលប្រយោជន៍របស់ភាគីទាំងពីរ ត្រៀមរៀបចំឆ្លើយតបនឹងការវិវត្តន៍ ពាណិជ្ជកម្មនានាក្រោយជម្ងឺ Covid-19 ក៏ដូចជារួមចំណែកពង្រឹងនិងពង្រីក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម-ជប៉ុន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ