វៀតណាមជំរុញខ្លាំងការបង្ការប្រឆាំងគ្រឿងញៀននិងជួយឧបត្ថម្ភជនញៀនសម្របចូលក្នុងសហគមន៍

វៀតណាមជំរុញខ្លាំងការបង្ការប្រឆាំងគ្រឿងញៀននិងជួយឧបត្ថម្ភជនញៀនសម្របចូលក្នុងសហគមន៍ - ảnh 1
វៀតណាមជំរុញខ្លាំងការបង្ការប្រឆាំងគ្រឿងញៀននិងជួយឧបត្ថម្ភជនញៀនសម្របចូល
ក្នុងសហគមន៍(dantri.com.vn)

(VOV)_នាព្រឹកថ្ងៃទី ២៦ មិថុនា នៅរដ្ឋធានីហាណូយ(ប្រទេសវៀតណាម) 
បានប្រព្រឹត្តទៅពិធីមិទ្ទិញ ជួយជ្រោមជ្រែងទិវាអន្តរជាតិ​បង្ការប្រយុទ្ធប្រឆាំងគ្រឿង
ញៀន (ថ្ងៃទី ​២៦ មិថុនា) ដោយប្រធានបទ៖ ជំរុញខ្លាំងការ​បង្ការប្រយុទ្ធប្រឆាំង
គ្រឿងញៀន និងជួយឧបត្ថម្ភជនញៀនសម្របខ្លួនចូលក្នុងសហគមន៍។ ថ្លែងមតិ
នៅទីនេះ ​អនុរដ្ឋមន្ត្រីក្រសួងការងារ​ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម 
លោក Nguyen Trong Dam បានលើកច្បាស់ថា៖ ការងារបង្ការប្រឆាំងគ្រឿងញៀន
ជាភារ​កិច្ចដ៏​ស្មុគ្រស្មាញនិងយូរអង្វែង។ ​លោកបានអោយដឹងថា៖

          “ ក្នុងឱកាសខែធ្វើសកម្មភាព ​បង្ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខ្ញុំ​ស្នើក្រសួង​ ស្ថានប័នគ្រប់ជាន់ថ្នាក់ ជនគ្រប់រូប បណ្ដាប្អូននិស្សិត សិស្សានុសិស្ស ​និយាយអត់ទេ ចំពោះគ្រឿងញៀន មិនប្រើប្រាស់គ្រឿងញៀន …ល។ យើងប្តេជ្ញចិត្តកសាងឃុំ ភូមិ ទីរួមស្រុក អង្គភាព ស្ថាប័ន សាលារៀនរបស់ខ្លួន 
គ្មានគ្រឿងញៀន គ្មានមនុស្សប្រើគ្រឿងញៀន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ