វៀតណាមជំរុញនិងធានាសិទ្ធិរបស់ជនពិការ

(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា ថ្លែងមតិនៅសន្និសីទលើកទី ១១ អនុសញ្ញាសិទ្ធិរបស់ ជនពិការ (CRPD) ប្រធានអង្គទូតរបស់វៀតណាមប្រចាំនៅ អ.ស.ប.  ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានស្វាគមន៍ប្រធានបទនៃ សន្និសីទឆ្នាំនេះគឺ «មិនបោះបង់អ្នកណានៅខាងក្រោយតាមរយៈការអនុវត្តដ៏ ពេញលេញអនុសញ្ញាអំពីសិទ្ធិរបស់ជនពិការ»។  
វៀតណាមជំរុញនិងធានាសិទ្ធិរបស់ជនពិការ - ảnh 1 វៀតណាមជំរុញនិងធានាសិទ្ធិរបស់ជនពិការ

នាថ្ងៃទី ១៣ មិថុនា ថ្លែងមតិនៅសន្និសីទលើកទី ១១ អនុសញ្ញាសិទ្ធិរបស់ ជនពិការ (CRPD) ប្រធានអង្គទូតរបស់វៀតណាមប្រចាំនៅ អ.ស.ប.  ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានស្វាគមន៍ប្រធានបទនៃ សន្និសីទឆ្នាំនេះគឺ «មិនបោះបង់អ្នកណានៅខាងក្រោយតាមរយៈការអនុវត្តដ៏ពេញលេញអនុសញ្ញាអំពីសិទ្ធិរបស់ជនពិការ»។  ឯកអគ្គរដ្ឋទូតវៀតណាមបានបញ្ជាក់ថា៖ ប្រធានបទនេះសឲ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និតឧបត្ថម្ភគ្នារវាងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និង CRPD ឆ្ពោះទៅគោលដៅកសាងអនាគតល្អប្រសើរជាងសំរាប់មនុស្សគ្រប់រូប។ លោកស្រី Nguyen Phuong Nga បានអះអាងថា៖ វៀតណាមចាត់ទុកសមភាពនិងការមិនរើសអើងគឺជាគ្រឹះស្ថាននៃការជំរុញនិងធានាសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងនោះមានសិទ្ធិរបស់ជនពិការនិងការផ្សព្វផ្សាយព័ត៌មានអំពីការខំប្រឹងប្រែងរបស់វៀតណាមក្នុងការជួយឧបត្ថម្ភជំរុញការចូលរួមនិងរួមវិភាគទានរបស់ជនពិការក្នុងសង្គមផងដែរ។ ក្នុងនោះ មានការកសាងមជ្ឈមណ្ឌលជួយឧបត្ថម្ភជនពិការរស់នៅដោយពឹងពាក់ខ្លួនឯងគោលនយោបាយអទិភាពដែលលើកទឹកចិត្តបណ្ដាអង្គការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុនិងបច្ចេកទេសសំរាប់ការបណ្តុះបណ្ដាលវិជ្ជាជីវៈអប់រំនិងបង្កើតការងារធ្វើសំរាប់ជនពិការទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ