វៀតណាមទទួលបានរង្វាន់​ខ្ពស់​ក្នុងការប្រឡង​អូឡាំពិក​គណិតវិទ្យា​អន្តរជាតិ

(VOVWORLD) - ការប្រឡង អូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី ៦១ ឆ្នាំ២០២០ដែលត្រូវបានសហព័ន្ធរុស្ស៊ីទទួលរៀបចំឡើងតាមទម្រង់ប្រឡងតាមអនឡាញ គឺទាក់ទាញបានការចូលរួមរបស់សិស្សានុសិស្សចំនួន ៦១៦ នាក់ មកពី ប្រទេស និងដែនដីចំនួន ១០៥។
វៀតណាមទទួលបានរង្វាន់​ខ្ពស់​ក្នុងការប្រឡង​អូឡាំពិក​គណិតវិទ្យា​អន្តរជាតិ - ảnh 1 វៀតណាមទទួលបានរង្វាន់ខ្ពស់ក្នុងការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ (ប្រភព៖ sggp.org.vn)

ក្រុមសិស្សានុសិស្សជម្រើសជាតិវៀតណាម ដែលបានចូលរួមការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី ៦១ ឆ្នាំ ២០២០ គឺសុទ្ធតែទទួលបានរង្វាន់។ ជាក់ស្ដែង ក្រុមសិស្សានុសិស្សជម្រើសជាតិវៀតណាមទទួលបាន មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន១ គ្រឿង មេដាយ សំរិទ្ធចំនួន ២ គ្រឿង និងប័ណ្ណសរសើរចំនួន ១ ផងដែរ។ សូមបញ្ជាក់ដែរថា ការប្រឡង អូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី ៦១ ឆ្នាំ២០២០ដែលត្រូវបានសហព័ន្ធរុស្ស៊ីទទួលរៀបចំឡើងតាមទម្រង់ប្រឡងតាមអនឡាញ គឺទាក់ទាញបានការចូលរួមរបស់សិស្សានុសិស្សចំនួន ៦១៦ នាក់ មកពី ប្រទេស និងដែនដីចំនួន ១០៥ ក្នុងនោះក្រុមសិស្សានុស្សវៀតណាមមានសមាជិកចំនួន ២៤ នាក់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ