វៀតណាមទទួលរៀបចំការប្រឡងទេបកោសល្យសៀកវ័យក្មេងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា

វៀតណាមទទួលរៀបចំការប្រឡងទេបកោសល្យសៀកវ័យក្មេងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា - ảnh 1
វៀតណាមទទួលរៀបចំការប្រឡងទេបកោសល្យសៀកវ័យក្មេងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា


        Vovworld-ការប្រឡងទេពកោសល្យសៀកវ័យក្មេងប្រទេសទាំងបីវៀត​ណាម-ឡាវ-កម្ពុជាឆ្នាំ២០១៥បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់១២ធ្នូឆ្នាំ២០១៥នៅ​សាលាមធ្យមសិក្សាសិល្បៈសៀកវៀតណាមនៅរដ្ឋធានីហាណូយ។ ​នៅសន្និសីទ​កាសែតនាព្រឹកថ្ងៃទី១ធ្នូនៅក្រុងហាណូយ គណៈចាត់តាំងបានឲ្យដឹងថា មាន​អង្គភាព​សិល្បៈសៀកចំនួន៦បានចូលរួមការប្រឡង ដោយមានសិល្បករ​សិល្បការិនីជាង២០០នឹងនាំមកឲ្យទស្សនិកជនឈុតសម្ដែងសៀកចំនួន៣៤ដ៏​វិសេសវិសាល។​ គណៈចាត់តាំងបានប្រគល់មេដាយមាសមេដាយប្រាក់សំរាប់​ក្រុម​សិល្បករ​សិល្បការិនីមានទេពកោសល្យឆ្នើមពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ