វៀតណាមធ្វើជាម្ចាស់ពិធីរំលឹកទិវាអាស៊ាននៅអាហ្សង់ទីន

វៀតណាមធ្វើជាម្ចាស់ពិធីរំលឹកទិវាអាស៊ាននៅអាហ្សង់ទីន - ảnh 1
វៀតណាមធ្វើជាម្ចាស់ពិធីរំលឹក ខួបលើកទី៤៩នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធា នី Buenos Airea

(VOVworld)-ស្ថានទួតវៀតណាមប្រចាំនៅអាហ្សង់ទីនបានធ្វើជាម្ចាស់ពិធីរំលឹក
ខួបលើកទី៤៩នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធា
 នី Buenos Airea នាថ្ងៃទី៨សីហា ដោយមានការចូលរួមរបស់ភ្ញៀវអញ្ជើញជាង
៣០០នាក់ជាតំណាងរដ្ឋាភិបាល រដ្ឋសភាអាហ្សង់ទីននិងតំណាងអង្គទូតនានា។
តាងនាមបណ្តាឯកអគ្គរដ្ឋទូតអាស៊ាន ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen
Dinh Thao បានថ្លែងមតិសង្កត់ធ្ងន់នូវការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានពី
ដើមឆ្នាំមក។​លោក Nguyen Dinh Thao បានអះអាងគោលនយោបាយរបស់
អាស៊ានគឺបើកទូលាយទំនាក់ទំនងជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីសន្តិភាព
 ស្ថិរភាព និងសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក។ អាស៊ានជានិច្ចកាល
មានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាមារិក​
ខាងត្បូងជាពិសេសគឺអាហ្សង់ទីន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ