វៀតណាមនិងEUសំរេចការចរចារលើកិច្ចព្រមព្រៀង FTA

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្របែលហ្ស៊ីកនិង
សហភាពអឺរ៉ុប (EU) នាថ្ងៃទី២ ធ្នូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
បានជួបចរចារជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker
សំដៅផ្លាស់ប្ដូរមតិអំពីវិធានការបង្កើនកិច្ចសហប្រតិបតិ្តការរវាង ភាគីទាំងពីរលើ
វិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្របច្ចេកវិទ្យា បំរ៉ែបំរួលអាកាសធាតុក៏ដូចជា
បញ្ហាអន្តរជាតិមួយចំនួនទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។លោក
Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិ បតិ្តការអភិវឌ្ឍន៍ដែល
EU លៃទុកសំរាប់វៀតណាមនាពេលកន្លងទៅ ក៏ដូចជាការដែល EU បង្កើនប្រាក់
ជំនួយសំរាប់វៀតណាមក្នុងដំណាក់កាល២០១៤-២០២០ ឡើងរហូត៤រយលានអឺរ៉ូ
ផងដែរ។
វៀតណាមនិងEUសំរេចការចរចារលើកិច្ចព្រមព្រៀង FTA - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung​​ និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC)
លោក Jean-Claude Juncker

បន្ទាប់ពីជំនួបចរចារនេះ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងលោកប្រធាន
 EC Jean-Claude Juncker បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ជាផ្លូវការសំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EV
FTA)។ថ្លែងមតិនៅពិធីនេះ លោក Nguyen Tan Dung មានគោល បំណងថា EU នឹង
ចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង FTA នេះយ៉ាងឆាប់រហ័ស ហើយទទួល
ស្គាល់របបសេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន។
“ទំនាក់ទំនងរវាងវៀតណាមជាមួយ EU នាពេលកន្លងទៅបានអភិវឌ្ឍន៍យ៉ាងសកម្ម
លើគ្រប់វិស័យរួមទាំងនយោបាយ ការទូត វប្បធម៌សង្គមនិងសេដ្ឋកិច្ច ពាណិជ្ជកម្ម
ទៀតផង។យើងខ្ញុំមានគោលបំណងថា EU នឹងអនុម័តលើកិច្ចព្រម ព្រៀងដៃគូនិង
សហប្រតិបតិ្តការ (PCA) នាដើមឆ្នាំ២០១៦។ដើម្បីបង្កើនទំនាក់ ទំនងសហប្រតិបតិ្ត
ការវៀតណាម-EU ឲ្យកាន់តែស៊ីជំរៅនិងមានប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ ភាគី
ទាំងពីរគប្បីបង្កើនជំនួបប្រាស្រ័យ ពិគ្រោះយោបល់ ជំរុញ កិច្ចសហប្រតិបតិ្តការលើ
វិស័យដែលភាគីទាំងពីរមានឧត្តមភាពបំពេញឲ្យគ្នាទៅវិញទៅមកដូចជាសារព័ត៌
មាន បច្ចេកវិទ្យាខ្ពស់ កសិផលជលផល សេវាកម្មហិរញ្ញវត្ថុ វិនិយោគ សុខាភិបាល
អប់រំ និងការពារបរិស្ថាន”។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានក្រុម
ប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រធានសភាអឺរ៉ុបលោក Martin Schulz និង ប្រធាន
ក្រុមសមាជិកសភាមិត្តភាពជាមួយវៀតណាមនៃសភាអឺរ៉ុបលោក Jan Zahradil។ក្នុង
ឱកាសនេះ ភាគីទាំងអស់គ្នាបាននាំចេញសេចក្ដីថ្លែងការណ៍សារ ព័ត៌មានរួមស្ដីពី
ទំនាក់ទំនងវៀតណាម-EU។ក្នុងនោះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានសំដែងការ
ពេញចិត្តចំពោះការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍នៃទំនាក់ទំនងទ្វេភាគី ជាពិ
សេសគឺការសំរេចការចរចារលើ EVFTA។ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ក៏បានសង្កត់
ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិសុខនាវាចរណ៍ សុវត្ថិភាព អាកាសចរណ៍
នៅសមុទ្រខាងកើត គាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើ
មូលដ្ឋានច្បាប់អន្តរជាតិ ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញ ហ្មត់ ចត់និងប្រកប
ដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅ
សមុទ្រខាងកើត និងអនុម័តលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាង
ឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ