វៀតណាមនិងកាណាដាចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅប្រទេសកាណាដា នាថ្ងៃទី ២៥ មិនា ឧត្តមសេនីយត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម(ក្រសួងការពារប្រទេស) និងឧត្តមសេនីយត្រី Carol Potvin អនុប្រធាននាយកដ្ឋានគោលនយោបាយការពារទ្វីប (ក្រសួងការពារជាតិកាណាដា) បានចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN)។
ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំសំដៅអនុវត្តន៍អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលភាគីទាំងពីរបានចុះហត្ថលេខា ក្នុងឆ្នាំ ២០២៣ ហើយទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងការទូតការពារជាតិវៀតណាម-កាណាដាដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កាណាដា ដែលបានប្រព្រឹត្តិទៅនៅប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅ។ ឧត្តមសេនីយត្រី Carol Potvin បានអះអាងថា៖ “យើងដឹងថាការរក្សាសន្តិភាពគឺជាអាទិភាពមួយរបស់វៀតណាម ហើយយើងខ្ញុំចង់បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យនេះ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសវៀតណាមបានដាក់ពង្រាយនាយទាហានជាងមួយពាន់នាក់ ទៅចូលរួមបេសកកម្មផ្សេងៗ ដែលក្នុងនោះសមាមាត្រស្ត្រីគឺច្រើនជាង ២០%” ។
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang និងលោកឧត្តមសេនីយ៍ត្រី Carol Potvin បានចុះហត្ថលេខាលើបញ្ជីសហប្រតិបត្តិការ។ រូបថត៖ VOV5 |
បញ្ជីសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ ផ្តោតលើខ្លឹមសារចំនួនបី រួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; ជំនួយបរិក្ខាររបស់កាណាដាសំដៅជួយលើកកំពស់សមត្ថភាពហ្វឹកហ្វឺនរបស់វៀតណាម ក៏ដូចជាសមត្ថភាពវិជ្ជាជីវៈរបស់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕