វៀតណាមនិងកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសារ

  (VOV5)_នាព្រឹកថ្ងៃទី ៩​តុលា ឆ្នាំ ២០១៣ គណះប្រតិភូជាន់ខ្ពស់​​បណ្ណសារ
ដ្ឋាន ជាតិកម្ពុជា ដឹកនាំដោយលោកស្រី លីមគី ប្រធាននាយកដ្ឋាន បានអញ្ជើញ មកបំពេញទស្សនកិច្ចការងារ នៅនាយកដ្ឋានឯកសារនិង​បណ្ណសារដ្ឋានជាតិវៀត
ណាម។

វៀតណាមនិងកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសារ - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ​ ( VANDO)

នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានវាយតំលៃឡើងវិញរាល់សភាពការណ៍
សហប្រតិបត្តិការរវាងនាយកដ្ឋានឯកសារនិងបណ្ណសារដ្ឋានជាតិវៀតណាម និង
នាយកដ្ឋានបណ្ណសារដ្ឋានជាតិកម្ពុជា ក្នុងរយះពេលកន្លងទៅ។ ភាគីទាំងពីរក៏បាន
ពិភាក្សា អំពីផែនការមួយចំនួនដែលទាក់ទិនដល់ការបណ្ដុះ​បណ្ដាលជំនាញ  ផ្លាស់ប្តូរឯកសារ …។ល។ ថ្លែងមតិនៅទីនេះ  លោកស្រី ​លីមគី ប្រធាននាយកដ្ឋាន  បណ្ណសារដ្ឋានជាតិកម្ពុជា បានអោយដឹងថា÷

          “ ខ្ញុំវាយតំលៃ​ខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ភាគីមិត្តវៀតណាម ក្នុងការ​អភិវឌ្ឍន៍ផ្នែកបណ្ណសារកម្ពុជា។ ខ្ញុំក៏មានគោលបំណងថា÷ វៀតណាមនិងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះតទៅទៀត។ ពីព្រោះនេះគឺជាកិច្ច
ការជំនាញ  បំរើផលប្រយោជន៍របស់ប្រជាជន ពិសេសគឺជំនាន់ក្រោយៗ៕”



ប្រតិកម្មទៅវិញ

ផ្សេងៗ