វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការអំពីវប្បធម៌និង វិចិត្រសិល្បះ

នាយប់ថ្ងៃទី ២៧ មិនា នៅទីក្រងុហាណូយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ​កីឡានិងទេស ចរណ៍វៀតណាម លោក Hoang Tuan Anh បានមាន​ជំនួប​ធ្វើការជាមួយ រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បះកម្ពុជា លោកហ៊ីមឆែម សំដៅវាយតំលៃអំពីលទ្ធផលនៃកិច្ច
សហប្រតិបត្តិការរវាងភាគីទាំងពីរ លើ​វិស័យវប្បធម៌ វិចិត្រសិល្បះក្នុងរយះពេលកន្លង
ទៅ  ឯកភាពខ្លឹមសារសហប្រតិបត្តិការក្នុងឆ្នាំ ២០១៣ និងរយះពេលខាងមុខនេះ។ រដ្ឋមន្ត្រីទាំងពីររូបនេះ បានឯកភាពបន្តរួមសហការរៀបចំ÷​សប្ដាហ៍វប្បធម៌ កម្ពុជានៅ
វៀតណាម​២០១៣ បន្តរួមសហការរៀបចំបណ្ដាសម្មភាពផ្លាស់ប្តូរវប្បធម៌ វិចិត្រសិល្បះ  រវាងប្រជាជននៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ …ជាដើម។ រដ្ឋ​មន្ត្រី Hoang
 Tuan Anh ក៏បានជំរាបជូនដំណឹងអំពីរដ្ឋមន្ត្រី ហ៊ីមឆែង ថា÷ ​បណ្ដា​សាលាវប្បធម៌ វិចិត្រ សិល្បះវៀតណាមនឹងលៃទុកអាហាររូបករណ៍មួយចំនួន សំរាប់និស្សិតកម្ពុជា(ក្រៅពី
បណ្ដាអាហាររូបករណ៍ដែលបានរដ្ឋាភិបាលនៃ​ប្រទេសទាំងពីរបានចុះហត្ថលេខា)មក
សិក្សារ។ រដ្ឋមន្ត្រីទាំងពីររូប បានអះអាងជាថ្មីម្តង់ទៀត ថាកិច្ចសហប្រតិបត្តិការសកម្ម 
រវាង ក្រសួងទាំងពីរ លើវិស័យ វប្បធម៌ វិចិត្រសិល្បះក្នុងរយះពេលកន្លងទៅ ជាមួយលទ្ធ
ផលជាក់ស្ដែង​នានានឹងរួមចំណែក ជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាព លើ​គ្រប់ វិស័យ រវាងវៀតណាមនិងកម្ពុជា៕

វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការអំពីវប្បធម៌និង វិចិត្រសិល្បះ - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការអំពីវប្បធម៌និងវិចិត្រសិល្បះ(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ