វៀតណាមនឹងកសាងបរិយាកាសវិនិយោគ-អាជីវកម្មឲ្យកាន់តែទាក់ទាញ

(VOVWORLD) - បណ្ដាមតិ យោបល់នៅវេទិកានេះ បានចាត់ទុកថា ទោះបីជាខឿនសេដ្ឋកិច្ចពិភព លោកនិងវៀតណាមសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយជម្ងឺ កូវីដ ១៩ ក៏ដោយ ប៉ុន្តែ ការទាក់ទាញដើមទុនវិនិ យោគបរទេស នៅតែរក្សាបាននូវលទ្ធផលដ៏ប្រសើរ ដែលឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះទីផ្សារវៀតណាមមួយប្រកបដោយសុវត្ថិភាពនិងគួរឲ្យទាក់ទាញ។ 

វៀតណាមនឹងកសាងបរិយាកាសវិនិយោគ-អាជីវកម្មឲ្យកាន់តែទាក់ទាញ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh ថ្លែងនៅវេទិកា។ (រូបថត៖ TTXVN)
នាថ្ងៃទី២៦ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន សហការជាមួយ Vietnam Economic Times រៀបចំវេទិកា ស្ពានអភិវឌ្ឍ ឆ្នាំ២០២១ ក្រោមប្រធានបទ “តភ្ជាប់មូលដ្ឋាន - សហគ្រាស ក្ដាប់ជាប់ឱកាស”។ វេទិកានេះជា ព្រឹត្តិការណ៍ដែលបានធ្វើឡើងជាប្រចាំឆ្នាំ សំដៅលើកតម្កើងសហគ្រាសមានទុនវិនិ យោគបរទេស (FDI) ដែលប្រតិបត្តិការប្រកបដោយផ្លែផ្កា រួមវិភាគទានយ៉ាងសកម្មទៅ ក្នុងការអភិវឌ្ឍនៃសេដ្ឋកិច្ចវៀតណាម។
បណ្ដាមតិ យោបល់នៅវេទិកានេះ បានចាត់ទុកថា ទោះបីជាខឿនសេដ្ឋកិច្ចពិភព លោកនិងវៀតណាមសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយជម្ងឺ កូវីដ ១៩ ក៏ដោយ ប៉ុន្តែ ការទាក់ទាញដើមទុនវិនិយោគបរទេស នៅតែរក្សាបាននូវលទ្ធផលដ៏ប្រសើរ ដែលឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះទីផ្សារវៀតណាមមួយប្រកបដោយសុវត្ថិភាពនិងគួរឲ្យទាក់ទាញ។ អញ្ជើញថ្លែងនៅវេទិកានេះ ឧបនាយក រដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh បានអះអាងថា៖ “រដ្ឋាភិបាលវៀតណាមស្វាគមន៍វិនិយោគិនបរទេសមកដល់វៀតណាមបណ្ដាក់ ទុនដ៏យូរអង្វែង គោរពច្បាប់ និងរួមវិភាគទានយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់វៀត ណាម។ រដ្ឋាភិបាលនឹងដើរតួនាទីជាស្ថាបនិកការអភិវឌ្ឍ ដើម្បីកសាងបរិយាកាស វិនិយោគ-អាជីវកម្មនៅវៀតណាមឲ្យកាន់តែទាក់ទាញថែមទៀត។ យើងខ្ញុំក៏មាន បំណងថាតំបន់ FDI នឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្តជាកម្លាំងចលករ ដើម្បីចូលរួមចំណែកនាំវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិង វិបុលភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ