វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌

វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌ - ảnh 1
វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការយុត្តិធម៌(internet)

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ក្រសួងយុត្តិធម៌គុយបា គណះប្រតិភូជាន់ខ្ពស់
ក្រសួងយុត្តិធម៌វៀតណាម ដឹកនាំដោយរដ្ឋមន្ត្រី លោកHa Hung Cuong បានមានដំណើរ បំពេញទស្សនកិច្ចនៅគុយបា ចាប់ពីថ្ងៃទី ១១ ​ដល់​ថ្ងៃទី ១៥ ធ្នូ ដើម្បីពង្រឹងនិងព ង្រីក
កិច្ច សហប្រតិបត្តិការគតិយុត្តិរវាងវៀតណាមនិងគុយបា ក៏ដូចជារួមចំណែកជំរុញទំ
នាក់ ទំនងសាមគ្គីភាព មិត្ត​ភាពរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅក្នុងជំនួបសន្ទនា
ជាមួយរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៏គុយបា ​ Maria Esther Reus Gonzalez រដ្ឋមន្ត្រី Ha Hung
Cuong បានជូនដំណឹងអំពីចំណុចលេចធ្លោមួយចំនួនស្ដីពីសភាពការណ៍​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនៅវៀតណាម បណ្ដាសមិទ្ធិដែលទទួលបាន ក៏ដូចជារាល់ការលំបាក
សាកល្បងដែលវៀតណាមកំពុងត្រូវប្រឈមមុខ ក្នុង​ដំណើការធ្វើសមាហរណកម្ម
សកល ភាវូបនីយកម្ម និងធ្វើសមាហរណកម្ម​អន្តរជាតិលើគ្រប់វិស័យ។ រីឯខ្លួនវិញ
 រដ្ឋមន្ត្រី​ ​Maria Esther Reus Gonzalez បានអះអាងថា៖​ដំណើរទស្សនកិច្ចលើកនេះបាន
រួមចំណែកជា​ច្រើនចូលក្នុងទំនាក់ទំនងរវវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នេះក៏គឺ
ជាឱកាស ដើម្បីក្រសួងទាំងពីរចែករំឡែកបទពិសោធន៍ ក៏ដូចជាជាក់ស្ដែង​ភាវូបនីយ កម្មការសន្យាសហប្រតិបត្តិការនានាក្នងវិស័យយុត្តិធម៏។ ក្នុង​ឱកាសនេះដែរ រដ្ឋមន្ត្រី
 Ha Hung Cuong និងរដ្ឋមន្ត្រី​ Maria Esther Reus Gonzalez បានចុះហត្ថលេខា លើ
អនុស្សារណះ សហប្រតិបត្តិការរវាង​ក្រសួងយុត្តិធម៏នៃប្រទេសទាំងពីរ។

          ក្នុងរយះពេលបំពេញទស្សនកិច្ចនៅគុយបា រដ្ឋមន្ត្រី Ha Hung Cuong ​​មានជំនួប សន្ទនាជាមួយអនុប្រធានរដ្ឋសភាគុយបា Ana Maria Mari Machado ​លេខាធិការដ្ឋានក្រុម ប្រឹក្សារជាតិ Homero Acosta Alvarez …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ