វៀតណាមនិងចក្រភពអង់គ្លេសជំរុញការត្រៀមរៀបចំសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មក្រោយ Brexit

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមករា សម័យធ្វើការលើកទី ២ របស់ក្រុមការងារទទួលបន្ទុកការសន្ទនាពាណិជ្ជកម្ម និងវិនិយោគវៀតណាម - អង់គ្លេស បានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស។
វៀតណាមនិងចក្រភពអង់គ្លេសជំរុញការត្រៀមរៀបចំសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មក្រោយ Brexit - ảnh 1  ការកែច្នៃបង្កង់

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh និងលោកស្រី Vivian Life ប្រធានផ្នែក ចរចាអាស៊ីនិងអូស្រ្តាលី នៃក្រសួងពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេសបានបានអញ្ជើញធ្វើជាសហអធិបតី។

នៅទីនេះ ភាគីទាំងពីរបានធ្វើបច្ចុប្បន្នភាពនូវស្ថានភាពអំពីការចរចារបស់អង់គ្លេសពាក់ព័ន្ធនឹងការចាកចេញពី សហភាពអឺរ៉ុប (EU) និងផ្លាស់ប្តូរទស្សនៈ អំពីទិសដៅសហប្រតិបត្តិការ សំដៅរក្សារ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិង អង់គ្លេសនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ