វៀតណាមនិងចិនដំណើការកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី

វៀតណាមនិងចិនដំណើការកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី - ảnh 1
វៀតណាមនិងចិនដំណើការកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី
(រូបថតៈ antd)


(VOVwworld)-នាថ្ងៃទី១៨មិថុនា  នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ
មន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh រួមជាមួយមន្រ្តីជាន់ខ្ពស់
ចិនលោក Jang Jiechi បានដំណើការកិច្ចប្រជុំរវាងប្រធានគណៈកម្មាធិការបញ្ជា
ណែនាំ សហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។

        ក្នុងជំនួបនេះ លោក Pham Binh Minh អះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រ
ជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ ដល់ការពង្រឹងនិងពង្រីកទំនាក់
ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន។ ប៉ុន្តែ ក្នុងកាលៈទេសៈដែល
ប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ចិនបាន ដាក់ស្ថានីយ៍ខួង
Haiyang Shiyou-៩៨១ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាមគឺរំលោភទៅលើច្បាប់អន្តរជាតិ និងជហឥទ្ធិពលអសកម្មដល់
ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Pham Binh Minh បានអះអាងយ៉ាងខ្លាំង
ក្លាអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិប
តេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង
តំបន់ខ្ពង់រាបបាតសមុទ្រដែលត្រូវបានកំណត់តាមអនុសញ្ញាអ.ស.បស្តីអំពីច្បាប់
សមុទ្រឆ្នាំ១៩៨២ ដែលប្រទេសទាំងពីរជាសមាជិក។ ឧបនាយរដ្ឋមន្រ្តី Pham Binh Minh ក៏បានសំណូមពរចិន ដកស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ចេញពីតំបន់សមុទ្រ
របស់វៀតណាម។

        មន្រ្តីជាន់ខ្ពស់របស់ចិនលោក Jang Jiechi បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍មិត្តភាពជាមួយវៀតណាម និងយល់ព្រមថា ភាគីទាំងពីរគប្បីស្ថិរភាពស្ថានភាពលើសមុទ្រខាងកើត អត់ធ្នត់ និងរួមគ្នាខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

        ភាគីទាំងពីរបានអះអាងបន្តរក្សារាល់យន្តការផ្លាស់ប្តូរយន្តការរវាងក្រសួងផ្នែក នានា និងអនុវត្តន៍ដោយប្រសិទ្ធភាពកម្មវិធីសកម្មភាពអនុវត្តន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ