វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (VOV)

        Vovworld-ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបាន​ទៅ
​បំពេញ​ទស្សនកិច្ចនៅជប៉ុន។

        ក្នុងរយៈពេលបំពេញតស្សនកិច្ច ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានមកជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានជំនួប
សន្ទានជាមួយប្រធានព្រឹទ្ធសភានិងសភាជាន់ទាបជប៉ុននិងរដ្ឋមន្ត្រីនៃក្រសួងជា
ច្រើនរបស់ជប៉ុន។ នៅបណ្ដាជំនួបសន្ទនានេះ​បណ្ដាថ្នាក់ដឹកនាំជប៉ុន​សុទ្ធតែបាន
សង្កត់ធ្ងន់ដល់ការគោរពទំនាក់ទំនងជាមួយវៀតណាម សម្ដែងជំនឿ​ជាក់​ថា​ ដំណើរទស្សនកិច្ចលើកនេះរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងរួម​
ចំណែក​ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនា​ពេលខាងមុខ។
ភាគី​ទាំងពីរបានឯកភាពសហការលើវេទិការអន្តរជាតិនិងដំបន់​ក៏​ដូច​ជាក្នុងដំណើរ
ការ​ចរចារលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) កិច្ច​ព្រម​ព្រៀង​ដៃគូសេដ្ឋកិច្ច
​លើ​គ្រប់វិស័យដំបន់ (RCEP) ឯកភាពអំពីសារៈ​សំខាន់​នៃ​ការ​ធានា​សន្តិភាពស្ថិរភាព
សេរី​ភាព​នាវាចរណ៍ បណ្ដាជំលោះត្រូវបាន​ដោះស្រាយដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ