វៀតណាមនិងជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យកសិកម្ម

វៀតណាមនិងជប៉ុនជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យកសិកម្ម - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការរវាងអនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម
លោក Tran VietThanh ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung និងទេសាភិបាលខេត្ត Ibaraki លោក Masaru Hashimoto

(VOVworld) - ខេត្ត Ibaraki របស់ជប៉ុន នឹងជំរុញខ្លាំងការជួយឧបត្ថម្ភយ៉ាងអតិ
បរមាសំរាប់ផ្នែកកសិកម្មវៀតណាម ជាពិសេសគឺកិច្ចសហប្រតិបតិ្តការខាងវិទ្យាសា
ស្ត្របច្ចេកវិទ្យា។នេះគឺជាខ្លឹមសារនៃជំនួបធ្វើការ នាថ្ងៃទី២០សីហារវាងអនុរដ្ឋមន្រ្តី
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Tran Viet Thanh ជាមួយឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan Xuan Hung និងទេសាភិបាលខេត្ត Ibaraki
លោក Masaru​ Hashimoto នៅទីស្ដីការខេត្ត។នៅទីនេះ លោក Tran Viet Thanh បានស្នើរ
ឲ្យខេត្ត Ibaraki ជួយឧបត្ថម្ភឲ្យបណ្ដាសកម្មភាពសហប្រតិបតិ្តការវិទ្យាសាស្ត្រឧស្សា
ហកម្ម ក្នុងវិស័យកសិកម្ម សំដៅអនុវត្តគម្រោងការណ៍កសិកម្មនិងអភិវឌ្ឍន៍ជនបទ
នៅវៀតណាម។លោក Tran Viet Thanh ក៏បានស្នើរឲ្យខេត្ត ជួយឧបត្ថម្ភវៀតណាមក្នុង
ការលើកកំពស់សមត្ថភាពវិទ្យាសាស្ត្របច្ចេកវិទ្យា សមត្ថភាពគ្រប់គ្រង និងលទ្ធភាព
នាំចេញបណ្ដាមុខទំនិញកសិកម្មរបស់វៀតណាមនាពេលអនាគត។រីឯខ្លួនវិញ លោក
Hashimoto បានឲ្យដឹងថា នឹងដឹកនាំក្រុមអង្គភាពអាជីវកម្មចំនួន៧០នាក់មកបំពេញ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ តុលា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ